• រថយន្ត​កុងតឺន័រ ​បើក​បុកបើកបុករថយន្តស្ទួចធុនធំពីក្រោយខណៈកំពុងចតស្ងៀម
    ដោយ admin  ថ្ងៃទី 27 November, 2019  ម៉ោង 07:50 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តកុងតឺន័រ បើកបុករថយន្តស្ទួចដែលចតអែបចិញ្ចើមផ្លូវ បណ្ដាល​ឱ្យរងការខូចខាតយ៉ាងដំណំ តែ​សំតែសំណងល្អមិនបណ្ដាលឱ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួស។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង១០នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្បែរ​អតីត​លូ​ប្រាំ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

    ​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា រថយន្តស្ទួចធុនធំ ពណ៌​ក្រហម ពាក់​ផ្លាក​លេខ​ភ្នំពេញ 5A- 1459 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​កើតមក​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​អែប​រថយន្ត​មក​ចិ​ញ្ចើ​ម​ផ្លូវ រួច​ដើរទៅ​ហូបបាយ​ដោយ​មិន​បានដាក់​ផ្លាកសញ្ញា​។ បន្ទាប់​មក​ក៏មាន​រថយន្ត​កុងតឺន័រ ពណ៌​ខៀវ ពាក់​ផ្លាក​លេខ​ភ្នំពេញ 3E-7970 បាន​បើកបរ​មកពី​ក្រោយ​ដោយ​សង្ស័យ​តែ​អ្នកបើកបរ​ងងុយដេក ក៏​ជ្រុល​ចង្កូត​មក​បុក​រថយន្ត​ស្ទួ​ច​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឱ្យក្បាលរថយន្តកុងតឺន័រផ្នែកខាងស្ដាំរងការខូចខាត​យ៉ាងដំណំ ។ ចំណែក​រថយន្ត​ស្ទួ​ច​ខូចខាត​តិចតួច​ដោយសារ​កាង​រថ​យន្ត​ដែក​ក្រាស់​។​

    ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះលើនេះ មិនមាន​អ្នកណាម្នាក់​រងរបួស​នោះទេ ហើយ​ភ្លាមៗ​ភាគី​ទាំងសងខាង​ក៏បាន​សម្របសម្រួល​គ្នា​ដែរ តែដោយសារ​ភាគី​ទាំង​២​ជជែក​រកតែ​ត្រូវ​រៀងៗ​ខ្លួន ​ទើប​ដោះស្រាយ​មិន​ចេញ ។ ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់ រួច​ទាក់ទង​ទៅ​ជំនាញ​ចរាចរ​ណ៍ឱ្យមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares