• ជនជាតិចិន​ម្នាក់​បើករថយន្ត​លឿន បុកក្បាលថ្មចែកទ្រូងផ្លូវក្រឡាប់
    ដោយ admin  ថ្ងៃទី 5 November, 2019  ម៉ោង 08:04 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរជាច្រើននាក់ បាន​បើកបរ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ​រ ​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​។​ កាលពី​យប់​ថ្ងៃទី​៥​ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ស្ថិតបណ្តោយផ្លូវ២៨៩កែង២៥៧ ​ត្រង់ចំណុច​ស្តុប​ផ្សារ​ទួលគោក​ ក្នុង​សង្កាត់​បឹងកក់​២ ​ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា ដំបូង​ឡើយ​គេ​បានឃើញ​រថយន្ត​ម៉ាក​Toyota Rav4​ ពណ៌​ទឹកប្រាក់​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG.7501​បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​២៨៩​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​មកដល់កន្លែងកើតហេតុខាងលើ ​រថយន្ត​ក៏​រេ​ចង្កូត​ទៅបុក​នឹង​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares