• រថយន្ត​២​គ្រឿង​បុកគ្នានៅចំណុចផ្លូវបែកជាបួន រួច​ជ្រួចជ្រុលទៅបុកចូលផ្ទះពលរដ្ឋ
    ដោយ admin  ថ្ងៃទី 4 November, 2019  ម៉ោង 07:37 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់បានបើករថយន្តដឹកជនជាតិចិន​មួយក្រុម​ក្នុង​ល្បឿន​លឿន​មកដល់​ផ្លូវបែក​ជា​បួន​ក៏​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ​ជ្រុល​ទៅបុក​ចូលផ្ទះប្រជាពលរដ្ឋ។ហេតុការណ៍នេះ បានកើតឡើងត្រង់ផ្លូវលេខ២០៥កែងនឹងផ្លូវ៣១០ ​ស្ថិតនៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ​ខណ្ឌ​បឹង​កេងកង​​ កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ចន្ទ​ទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​

    ​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់ ​ហើយ​ឱ្យ​រថយន្ត​ទាំងពីរ​គ្រឿង​សម្របសម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ស្តា​រិច​បាន​បុក​ចូល​ផ្ទះ​ខូចខាត​ទ្វារ​ដែក​ និងទ្វារកញ្ចក់ក៏ព្រមសងទៅខាងម្ចាស់ផ្ទះ​ចំនួន​៣.០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​។​ដោយ​រថយន្ត​ទាំង​២​គ្រឿង​ចរចា​គ្នា​មិនត្រូវ​ ​សមត្ថកិច្ច​ស្ទួ​ច​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares