• រថយន្តប្រភេទស្ទូចបើកបុកបង្គោលភ្លើងរអិលធ្លាក់ប្រឡាយ​ទឹកស្អុយ​
    ដោយ admin  ថ្ងៃទី 4 November, 2019  ម៉ោង 08:57 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តស្ទូចមួយគ្រឿងមានដឹកម៉ាស៊ីនភ្លើងផង​បាន​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​ខ្ទេច​មួយ​ដើម​រួច​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​។​ ករណីនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៤​ភូមិ​អង្គ​ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យកាលពីព្រលឹមថ្ងៃទី៤ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

    ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យរត្យ​រាល់​ផលប៉ះពាល់​បាក់​ខូចខាត​បង្គោល​ភ្លើង​ត្រូវបាន​ប្រគល់​រថយន្ត​បង្ក​ឱ្យទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការដ្ឋាន​ន​គ​របាល​ក្រុង​។​ ចំណែកម៉ាស៊ីនភ្លើងត្រូវបានខាង រថយន្ត​ហៅ​រថយន្តស្ទូច​ផ្សេងទៀត​មក​ស្ទូច​លើក​ចេញ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares