• ម្នាក់ទៀតហើយសូមប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់! ស្ត្រីម្នាក់ សាកថ្មទូរស័ព្ទម៉ាក Samsung បណ្តើរស្តាប់កាសបណ្តើរ បណ្តាលឱ្យឆក់ស្លាប់ទាំងព្រឹក នៅក្រុងតាខ្មៅ
    ដោយ admin  ថ្ងៃទី 1 November, 2019  ម៉ោង 14:13 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ ស្ត្រីកម្មការិនីកាត់ដេរម្នាក់សាកថ្មទូរស័ព្ទបណ្ដើរដោតកាសស្ដាប់នឹងត្រចៀកបណ្តើរបណ្ដាលឱ្យឆក់ស្លាប់នៅក្នុងបន្ទប់ជួលស្នាក់នៅរបស់ខ្លួន។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង ១០នាទីព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ស្ថិតត្រង់ចំណុច ផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    ជនរងគ្រោះឈ្មោះ អាន សុខណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជនជាតិខ្មែរ ទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។

    សមត្ថកិច្ចបានបញ្ជាក់ថា នៅក្បែរសពជនរងគ្រោះមាន៖
    -ដុំសាកទូរសព្ទ័ម៉ាក Samsung ពណ៌ស ចំនួន០១,
    -ខ្សែកាស ម៉ាក Samsung ពណ៌ស ចំនួន១,
    -ទូរសព្ទ័ម៉ាក Samsung LT ពណ៌ខ្មៅ ចំនួន០១គ្រឿង ។

    តាមការបំភ្លឺរបស់ឈ្មោះសុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការ ជាមួយជនរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃដដែលនេះ ជនរងគ្រោះ មិនឃើញមកធ្វើការ ដូចសព្វដង ក៏បានខលទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស ដែលនៅជិត និងឱ្យជួយមើលបន្ទប់ជួលជនរងគ្រោះ ពេលទៅដល់បន្ទប់ជនរងគ្រោះ ឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារ អត់បើកទេ ។

    បន្ទាប់មកគាត់ ក៏តេហៅអ្នកធ្វើការនៅរោងចក្រឱ្យជួយមើល ពេលមកដល់នាំគ្នា ទាញបង្អួច ហើយលូកដៃបើកគន្លឹះបង្អួច ស្រាប់តែឃើញជនរងគ្រោះដេក តែដាស់យ៉ាងណាមិនក្រោក ដោយមានសភាពរឹងដៃ រឹងជើង និងឃើញមានកាសជាប់នឹងត្រចៀក ឯទូរស័ព្ទ មានសាកថ្មជាប់នឹងព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច។

    ក្រោយទទួលបានដំណឹង សមត្ថកិច្ចផ្នែកជំនាញ ចុះមកដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សាកសព មានសភាពធម្មតា ធ្មេញខាំអណ្តាត ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។

    ជាមួយគ្នានេះសមត្ថកិច្ចបានធ្វើការសន្និដ្ឋាន៖ ជនរងគ្រោះ ស្លាប់ដោយសារ ឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យឆក់ស្លាប់ ហើយប្រគល់សពជូនប្អូនជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
    (សូមជួយ Share ចែកសាច់ញាតិ និងមិត្តភក្តិឱ្យបានដឹងផង!)

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares