• បើករថយន្តតាមអំណាចស្រា ដល់ផ្លូវកោងបានរត់ចេញពីផ្លូវទៅបុកផ្ទះប្រជាពលរដ្ឋពេញទំហឹង
    ដោយ admin  ថ្ងៃទី 31 October, 2019  ម៉ោង 08:26 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿនទាំងស្រវឹងស្រា ដល់ចំណុចផ្លូវកោងរថយន្តមិនបទតាមផ្លូវវេចេញទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តTOYOTA TACOMA មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-9834 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង មកដល់ចំណុចផ្លូវកោងមុខវិទ្យាល័យជា ស៊ីម សាមគ្គី យកចង្កូតមិនទាន់ ក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋពេញមួយទំហឹង បណ្ដាលឱ្យរថយន្ត និងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបររងរបួសបែកមុខបែកមាត់ និងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ នាំយកទៅធ្វើការសាកសួរ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះមកវាស់វែង និងយកអ្នកបើកបរ រួមទាំងស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares