• ចាប់បានគ្រឿងញៀនចំនួន៤០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ០៤នាក់ តែគេមិនទាន់ដឹងថាថៅកែធំនៅពីក្រោយខ្នងចាំទទួលទិញមួយណាទេ
    ដោយ admin  ថ្ងៃទី 22 October, 2019  ម៉ោង 07:04 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ធំ)៖កាលពីវេលាម៉ោងជិត៣រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចបានបង្ក្ថ្រាបគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ៤៩គីឡូក្រាម នៅចំណុចភោនីយដ្ឋាន រស់ សុខខុម នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសំណាក់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

    ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក អ៉ិត សុធា ព្រះរាជអាជ្ញា និងលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ រឹបអូសបានគ្រឿងញៀនចំនួន៤០ដុំ ស្មើនឹង ៤០ គីឡូក្រាម ដែលប្រព្រឹត្តឡើងដោយជនជាតិខ្មែរចំនួន៣នាក់ និងជនជាតិថៃ១នាក់ ដែលមានឈ្មោះ៖ ទី១/គន់ វណ្ណះ ភេទប្រុស, ទី២/ឈ្មោះ សុខ ប៊ុនសិរិឆៃ ភេទប្រុស, ទី៣/ឈ្មោះ សាក់ សេងសង ភេទប្រុស និងទី៤/ឈ្មោះ លី តឹក ភេទប្រុស

    ជាមួយគ្នានោះសមត្ថកិច្ចបានដកហូតរថយន្តចំនួន ០២គ្រឿង។ បន្ទាប់ពីបង្រ្កាបរួចរាល់មកបានបញ្ជូនទាំងវត្ថុតាង និងជនសង្ស័យ មកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares