• រថយន្តស៊ីទែនហ្គាសបើកបុកទ្រូងផ្លូវបាក់អស់​៣​កង់​
    ដោយ admin  ថ្ងៃទី 19 October, 2019  ម៉ោង 07:48 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តប្រភេទស៊ីទែនហ្គាស បាន​បុកពន្លះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​៣​កង់ ​កលកល់ទ្រូងជាប់ទៅមុខលែងរួ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ​ខណ្ឌចំការ មន​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៩​។​

    ​សមត្ថកិច្ចបានឱ្យដឹងថា ​ដំបូង​រថយន្ត​បង្ក​ដឹក​ស៊ីទែន​ហ្គាស​នេះ របស់ក្រុមហ៊ុន តារា ធី ស៊ី​ហ្គាស​ ពាក់ផ្លាកលេខភ្នំពេញ 4A-4356 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។មកដល់​ចំណុចកើតហេតុ​ សង្ស័យ​តៃកុង​ងងុយដេក​ក៏​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែង​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឱ្យរបាំងថ្មបាក់អស់ចំនួន៣កង់។

    សមត្ថកិច្ចបានបន្តឱ្យដឹងថា រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងកល់ជាប់ទៅមុខលែងរួច ។​ ក្នុងហេតុការណ៍នេះដែរ មិន​បណ្ដាល​ឱ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​រថយន្ត​បង្ក​តែប៉ុណ្ណោះ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares