• រថយន្តម៉ាក Ford ដឹកអ្នកដំណើរ VIP បើកល្បឿនផ្តាច់ព្រលឹង ទៅគូទរថយន្តសណ្តោងរ៉ឺម៉ក ចតស្ងៀមនៅចិញ្ចើមផ្លូវ បណ្តាលផ្ទុះឆេះ និងបង្កឱ្យជិះមនុស្ស៦នាក់ រងរបួសធ្ងន់ស្រាល
    ដោយ admin  ថ្ងៃទី 17 October, 2019  ម៉ោង 08:25 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ រថយន្តដឹកអ្នកដំណើរម៉ាក ford (VIP) បើកក្នុងល្បឿនផ្ដាច់ព្រលឹង បានបោះពួយទៅបុកគូទរថយន្តប្រភេទសណ្ដោងរ៉ឺម៉កឈប់ចតនៅចិញ្ចើមថ្នល់ចំពីក្រោយពេញទំហឹង បណ្ដាលឱ្យទុស្សេឆេះខ្លួនឯង និងបង្កឱ្យអ្នកជិះក្នុងរថយន្តចំនួន៦នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចំណុចអូរក្រាំងអំបិល ចន្លោះគីឡូម៉ែត្រលេខ៣៨ -៣៩ ត្រង់ចំណុចភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ទី១-ឈ្មោះ សុខ ខា ភេទស្រី អាយុ ១៩ឆ្នាំ (របួសធ្ងន់)
    ទី២-ឈ្មោះ សៀង ហៃ ភេទប្រុស អាយុ២០ឆ្នាំ (របួសស្រាល) ។ អ្នកទាំងពីរ រស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកច្រាំក្រហម ខេត្តកំពង់ធំ។ ទី៣-ឈ្មោះ វឿន ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ ( របួសស្រាល )ទី៤-ឈ្មោះ ម៉ៃ មាច ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល)។ អ្នកទាំងពីរ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង។
    ទី៥-ឈ្មោះ ស៊ិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ (របួសស្រាល) រស់នៅភូមិប្រីយ៍ ឃុំទ្រា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ និងទី៦-ឈ្មោះមិនស្គាល់ឈ្មោះ (របួសធ្ងន់)។

    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ ឃើញរថយន្ត១គ្រឿងម៉ាកហ្វដ ford ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-0199 (អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ រត់គេចខ្លួន) ក្នុងល្បឿនលឿន។ លុះពេលមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានបុករថយន្ត ពីក្រោយ១ គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9186 មានសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-5956 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចខ្លួនបាត់) យ៉ាងពេញទំហឹង។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយកើតហេតុបានបញ្ជូនយកអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្ត ford ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះរថយន្តយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។ សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បាញ់ទឹកពន្លត់ រហូតភ្លើងរលត់ទៅវិញ។ បន្ទាប់មកសមត្ថកិច្ច បានធ្វើការវាស់វែង និងកំណត់ហេតុយកយានយន្តពាក់ព័ន្ធទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares