• វ៉ាជែ​ងកុ​ងតឺន័រ វាក់រ​ថយ​ន្តផ្ទុយទិសមក​ពីមុខ ជាន់ហ្វ្រាំ​ង ត្រូវកុ​ងតឺន័រ បុកពីក្រោយជ្រុលទៅបុក​ហាយ​ឡែនឌ័រ មួមួយគ្រឿងទៀតរបួស៤នាក់
    ដោយ admin  ថ្ងៃទី 16 October, 2019  ម៉ោង 08:06 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ បុរសម្នាក់បានរងរបួសហូរឈាមពេញមុខ និងមនុស្ស៣នាក់ទៀតរ​ង របួសស្រាល ដោ​​យសា​រជួប​គ្រោះថ្នាក់ច​រាចរមួយ បណ្តាលមកពីអ្នកបើកប​ររ​ថយន្តហា​យឡែ​នឌ័រ ពណ៌ទឹក​ប្រាក់ បើកបរក្នុងសភាពស្រវឹង ហើយបើកវ៉ាជែងក្នុងស​ភា​ពគ្រោះថ្នា​ក់ ដោយវ៉ា​រថ​យន្តកុ​ងតឺន័រ ហើយទាន់ហ្វ្រាំង ​ត្រូវ​កុង​តឺន័រ បុក​ពីក្រោ​យជ្រុ​លទៅបុ​ករថ​យន្តហា​យឡែន​មួយគ្រឿ​ងទៀត បញ្ច្រាសទិសគ្នា ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាល​ពី​វេលាម៉ោ​ង៣ និង៤០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិ​លេខ១ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។

    សមត្ថកិច្ចបានឱ្យដឹងថា៖ រថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ ទឹកប្រាក់ ​ពាក់ផ្លាកលេខ ភ្នំពេញ 2AD- 8111 បើកបរដោយបុរសម្នាក់ឈ្មោះ សំបូរ សីហា អាយុ ៣៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ ព្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏វ៉ារថយន្តកុងតឺន័រ ស្របពេលនោះ ក៏វាក់រថយន្តមកពីមុខ​ ហើយជាន់ហ្វ្រាំង ក៏ត្រូវរថយន្តកុងតឺន័រ បុកពីក្រោយជ្រុលទៅបុករថយន្តហាយ​ឡែនឌ័រ​ ពណ៌​សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 4453 បើកបរដោយឈ្មោះ ម៉ៅ សីហា អាយុ៣១ឆ្នាំ មុខរត់តាក់ស៊ី (ដឹកជនជាតិចិន) ធ្វើដំណើរពីកើតទៅលិច ចំផ្នែកខាងឆ្វេង ដាច់កង់ តែសំណា​ងល្អមិ​នមាន​គ្រោះថ្នាក់​ ដល់អាយុជីវិតនោះទេ។

    ក្រោយពីកើតហេតុ សមត្ថកិច្ចចុះមកសម្រួលច​រាចរណ៍ ហើយភាគីខាងរថយន្តហា​យឡែនឌ័រ ពណ៌ទឹ​កប្រាក់ សុខចិត្តសងខាងរថ​យន្តហា​យឡែនឌ័រ ពណ៌សំបកឪឡឹក ដើម្បីបញ្ចប់រឿង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares