• ស្លាប់៣នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី០៩ ខែតុលាម្សិលមិញ
    ដោយ admin  ថ្ងៃទី 10 October, 2019  ម៉ោង 07:03 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៧លើក បណ្ដាលឱ្យមនុស្សស្លាប់៣នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់៨នាក់។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្តតូច១គ្រឿង, រថយន្ដធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, និង ស្រវឹង ។

    សូមបញ្ជាក់ថា រយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៧០លើក, បណ្ដាលឱ្យមនុស្សស្លាប់ចំនួន៣៥នាក់ របួសធ្ងន់៩៩នាក់ និងរបួសស្រាល ៥៤នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares