• ជនសង្ស័យ២៦នាក់ពាក់ព័ន្ធនឹងករណីថ្នាំញៀនត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ
    ដោយ admin  ថ្ងៃទី 9 October, 2019  ម៉ោង 07:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ជនសង្ស័យចំនួន២៦នាក់ពាក់ព័ន្ធនឹងករណី​លួច​នឹង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ក្រោយពីឃាត់ខ្លួនត្រូវកម្លាំងនគរបាលខណ្ឌសែនសុខបានបញ្ជូន ទៅតុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​៩ ខែតុលា​ឆ្នាំ​២០១៩​។​

    មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា​ ជនសង្ស័យទាំង២៦នាក់ខាងលើនេះសមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ​បង្ក្រាបបាន​ក្នុង​មូលដ្ឋាន​កន្លងមក​។​ ក្នុងនោះករណីជួញដូរ៣រឿងមាន៥នាក់ប្រើប្រាស់​៥​រឿង​មាន​១៨​និង​ករណី​លួច​១​រឿង​មាន​៣​នាក់​សរុប​២៦​នាក់​។​បានបញ្ចប់​នីតិវិធី​សាកសួរ​និង​កសាង​សំណុំរឿង​ទៅ​តុលាការ​។​ជនសង្ស័យ​ទាំង​២៦​នាក់​នេះ​បាន​សារភាពថា​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ពិតប្រាកដ​មែន​។​

    លោកវរៈសេនីយ៍ឯកហួរម៉េងវ៉ាងអធិការនគិការ​នគ​បាល​ខណ្ឌ​សែន​សុខ​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ សែន​សុខ​ទាំងអស់ សូមមេត្តា​ជួយ​សហការ​ណ៍ និង​ផ្តល់ព័ត៌មាន មក កម្លាំង​សមត្ថកិច្ច​ផង​។​ប្រសិនបើ​បងប្អូន​ដឹងថា​មាន​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​ឬ​ចែកចាយ​នូវ​សា​ធាតុ​ញៀន​និង​បទល្មើស​ផ្សេងៗ​ដើម្បីឱ្យ​កម្លាំង​របស់លោក​ចុះទៅ​បង្ក្រាប​ឱ្យបាន​ទាន់ពេលវេលា​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares