• រថយរថយន្ត៣គ្រឿង បុកបន្តគ្នាបណ្តាលឱ្យរងរបួស២នាក់ នៅក្រុងព្រះសីហនុ
    ដោយ admin  ថ្ងៃទី 8 October, 2019  ម៉ោង 09:31 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ រថយន្ត៣គ្រឿងបានបុកបន្តគ្នាក្នុងក្រុងព្រះសីហនុបណ្តាលឱ្យមនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល​កាលពីវេលាម៉ោងជាង​៩​ព្រឹក​ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ៤ ម្តុំឃ្លាំងលើ ជិតចូលសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

    នគរបាលខេត្តព្រះសីហនុបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ​រថយន្ត​ដឹក​ថ្ម ១​គ្រឿង​ម៉ាក HYUNDAI ពណ៌ស ពាក់​ផ្លាកលេខ​ភ្នំពេញ​3D-0778​ ជាកម្មសិទ្ធក្រុមហ៊ុនR (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​)​មាន​ទិសដៅ​ចូល​ក្រុងព្រះសីហនុ​។​ លុះដល់ចំណុចខាងលើបានបុករុញពីខាងក្រោយ​រថយន្ត​ចំនួន​២​គ្រឿង​ទិសដៅ​ស្របគ្នា ។​

    ​រថយន្ត​រងគ្រោះ​ទី​១- ម៉ាក TACOMA ពណ៌ស ពាក់​ផ្លាកលេខ​ព្រះសីហនុ​2A-4838​ អ្នកបើកបរឈ្មោះ ឈុន ចេង ភេទប្រុស អាយុ៥៥​ឆ្នាំ មុខរបរ សិប្បកម្ម​កាត់​កញ្ចក់ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​អ្នករួមដំណើរ​ចំនួន​២​នាក់​អង្គុយ​ខាងក្រោយ ។​ រថយន្តទី២-ម៉ាក IZUZUពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ2A-8409 ដឹកទឹកសុទ្ធច័ន្ទរះអ្នកបើកបរឈ្មោះ សឿ ភេទប្រុស អាយុ៣៩​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

    គ្រោះថ្នាក់នេះបណ្តាលឱ្យរងរបួសមនុស្សចំនួន២នាក់ អ្នករួមដំណើរ​លើ​រថ​យន្ត​TACOMA ៖ទី១-ឈ្មោះ ណៃ ចិន្ដា ភេទ ប្រុស អាយុ១៥​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ ស្រុក​ទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។​ទី២-​ឈ្មោះ លិ ប៊ុន​ថេ​ង ភេទ ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ ស្រុក​ទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។​

    អ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំង​លើ​ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។​ រីឯវត្ថុតាងរថយន្តចំនួន៣គ្រឿងបានយកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares