• នគរបាល​ឃាត់​ជនសង្ស័យ​១៥​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ និងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់
    ដោយ admin  ថ្ងៃទី 3 October, 2019  ម៉ោង 15:21 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ទីតាំងល្បែងស៊ីសងមួយកន្លែងលួចលាក់ជួញដូរ​ និងចែក ចាយគ្រឿងញៀនត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បានចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥ នាក់។ សមត្ថកិច្ចដកហូតគ្រឿងញៀន និងសម្ភារៈមួយចំនួន។ការបង្ក្រាបនេះធ្វើឡើងនៅភូមិ១០សង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញ កាលពីរសៀល ថ្ងៃទី​៣ ខែតុលា ឆ្នាំ ២០១៩​។​

    លោកម៉ៅ ចាន់ថុន អធិការរងនគរបាលខណ្ឌដាលខណ្ឌដូនពេញទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​បានឱ្យដឹងថា​ដោយ​អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឧត្តមសេនីយ៍​ឯក​ស​ ថេត អគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានស្រាវជ្រាវបង្ក្រាបទីតាំង​បើក​ល្បែងស៊ីសង​មួយកន្លែង​ដែល​លួចលាក់​ជួញដូរ​ និងចែកចាយសារធាតុញៀនដោយខុសច្បាប់។

    លោកបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ​ចំនួន​១៥​នាក់​ ក្នុងនោះមានស្រី៧នាក់ ជនជាតិម៉ាឡេស៊ី២នាក់ ដោយបានដកហូតម្សៅក្រាមពណ៌សរថ្លាសង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១២​កញ្ចប់​, ដាវ​កែច្នៃ​ចំនួន មួយ​ដើម, ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​,​ដែកកេះ​មួយចំនួន និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

    ​ក្រោយពី​ឆែកឆេរ​ទីតាំង​ខាងលើ​រួចមក កមកម្លាំងសមត្ថកិច្ចបបាននាំខ្លួនជនសង្ស័យប្រុសស្រីចំនួន ១៥​នាក់ រួមជាមួយ​វត្ថុតាង យកទៅ​អធិការ​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares