• ស្នេហាត្រីកោណឈានដល់បាញ់សម្លាប់នគរបាលម្នាក់ នៅខេត្តរតនគីរី
    ដោយ admin  ថ្ងៃទី 3 October, 2019  ម៉ោង 10:42 | សន្តិសុខ​សង្គម

    (ខេត្តរតនគិរី)៖ ជម្លោះស្នេហាត្រីកោណ មន្ត្រីនគរបាលម្នាក់ទប់កំហឹងមិនបានឈានដល់បាញ់សម្លាប់គូទំនាស់របស់ខ្លួនដែលជាមន្ត្រីនគរបាលដូចគ្នានៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិត​ក្នុងភូមិ អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី កាលពី​វេលាម៉ោង០៩និង ២០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ​២០១៩​។

    ជនរងគ្រោះត្រូវបានបាញ់មួយគ្រាប់ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ រីឯ​ជនល្មើស​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​បានគេច​ខ្លួន តែ​មួយម៉ោងក្រោយមកត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននាពេលបន្ទាប់​។​

    នគរបាលខេត្តរតនគិរីបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ផន ទុំ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។ ជនរងគ្រោះ​ជា​នាយរង​ការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដរតនគិរី។ ចំណែកជនសង្ស័យឈ្មោះ នួន មករា ហៅ​ក្រឹម អាយុ​៣១​ឆ្នាំ ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្តរតនគិរី មាន​ទីលំនៅ ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

    ​ ​យោងតាម​របាយការណ៍​របស់​នគរបាលខេត្តរតនគីរីបានបញ្ជាក់ថា ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារ​រឿង​គំនុំ​ផ្ទាល់ខ្លួន​។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​កសាងសំណុំរឿងចាត់ការតាមនីតិវិធី។

    ​ប្រភព​ដដែល​បាន​បន្តថា មូល​ហេតុដែល​ឈានដល់​ការបាញ់សម្លាប់​នេះ ដោយសារ​ជនរងគ្រោះ​យកប្រពន្ធរ​បស់ជនស​ង្ស័​យ ហើយ​មានការ​គំរាមកំហែង​មកលើ​ជនសង្ស័យ​ថែម​ទៀតផង​។ ជនសង្ស័យ​ និងប្រពន្ធមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយ​ទេ ហើយ​ជនរងគ្រោះ​បាន​ទៅ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​របស់​ជនសង្ស័យ​។​

    ប្រភព​បន្តថា​ មុនកើតហេតុជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេ​ក្នុង​ហាង​ជាមួយ​មិត្តភក្តិ ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់ ពណ៌​ស ពាក់​ផ្លាកលេខ 2N-5011 បើកបរ​ដោយ​ជនសង្ស័យ ជិះ​មកដល់ ហើយ​ឈប់​មុខ​ហាង​កាហ្វេ​រួច​ចុះ​ពីលើ​រថយន្ត​ដើរ​សំដៅ​មករក​ជនរងគ្រោះ​។​ ពេលមកដល់កៀកជនរងគ្រោះ ជនដៃដល់​ក៏​ដក​កាំភ្លើង​ខ្លីម៉ាក កា​៥៩

    បាញ់​ចំនួន​មួយ​គ្រាប់ ចំក្បាល​ជនរងគ្រោះ​តែម្តង (​ចាប់​ចង្កា​ងើយ​ឡើង​ហើយ​បាញ់​មួយ​គ្រាប់​ចំ​ក្រោម​ចង្កា​ខាងឆ្វេង​ធ្លាយ​ទៅ​សៀតផ្កា​ខាងស្ដាំ​)​។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ក៍៏​រត់ឡើង​រថយន្ត​បើក​គេចខ្លួន​ចេញទៅ​បឹង​យក្ស​ឡោម​។ ប៉ុន្ដែ​ភ្លាមនោះ​កម្លាំង​ស្នងការ​នគរបាល​ខេត្ដ​បាន​ដេញតាម​និង​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​នោះ​ក្នុងពេល​គេ​កំពុង​អង្គុយ​ផឹកស្រា​បៀរ​ធ្វើ​ដូច​ពុំ​ដឹង​រឿង​អ្វី​ទាំងអស់​។​

    បន្ទាប់ពីចាប់ខ្លួន រួច​ក៏​បញ្ជូន​ទៅកាន់​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ដើម្បី​សាកសួរ​ដំណើររឿង​កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares