• នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ ក្នុងហាងកាហ្វេមួយកន្លែង ក្រុងបានលុង នៅរតនគិរី
    ដោយ admin  ថ្ងៃទី 3 October, 2019  ម៉ោង 09:23 | សន្តិសុខ​សង្គម

    (ខេត្តរតនគិរី)៖ មន្ដ្រីនគរបាលម្នាក់ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មានគ្នាបីទៅបួននាក់ បាញ់ប្រហារ ជាច្រើនគ្រាបើបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកាលពីវេលាម៉ោង៩ និង០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

    ប្រភពនៅមុនពេលកើតហេតុបានបញ្ជាក់ថា ឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣-៤នាក់ បើកមកឈប់មុខហាងកាហ្វេនោះ ហើយឃើញចុះដើរតម្រង់ជនរងគ្រោះ បាញ់ចំក្បាលតែម្តង រួចរត់ឡើងរថយន្តបើកគេចបាត់។

    សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ កម្លាំងសមត្ថកិច្ចជំនាញក្រុងបានលុង និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កំពុងស្វែងរកចាប់ខ្លួនជនដៃដល់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares