• រថយនរថយន្តឡិចស៊ីសបុកជាមួយរថយន្តព្រូស នៅចំណុចផ្លូវបំបែកជាបួនបណ្ដាលរងការខូចខាតយ៉ាងដំណំ​ នគរបាលអូសយកទៅរក្សាទុក
    ដោយ admin  ថ្ងៃទី 2 October, 2019  ម៉ោង 12:42 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 មួយគ្រឿង​បាន​បើ​ក​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុលទៅបុករថយន្តម៉ាកតូយូតាព្រូស ​នៅចំណុចផ្លូវបំបែកជាបួន បណ្ដាល​ឱ្យរងការខូចខាតទាំងសងខាង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះនេះកើតឡើងនៅវេលាម៉ោង១យប់រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៤៣ កែង​នឹង​ផ្លូវ​លេខ​២៧៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅដែល​នៅ​កន្លែងកើតហេតុ បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​នោះគេ​ឃើញ​រថយន្ត​ម៉ាក តូ​យូ​តា​ព្រូស ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2AY-1356 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៤៣ ទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​ល្មម។ ខណៈ​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​បួន ក៏មាន​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AS-8752 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧៨ ក្នុងទិសដៅខ្វែងគ្នាគឺពីទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ហើយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​រថយន្ត​ព្រូសចំ​ពី​ចំ​ហៀ​ង​ខាងស្ដាំ បណ្ដាល​ឱ្យដាច់កាឡែកង់មុខទៅមុខលែងរួច ចំណែក​រថយន្ត​ឡិច​ស៊ីសរង​ការខូចខាត​កាង​ផ្នែក​ខាងមុខ ។​

    ​ក្រោយ​កើតហេតុ ភាគី​ទាំងសងខាង​បាន​ជជែក​រកតែ​ត្រូវ​រៀងៗ​ខ្លួន ចុងក្រោយ​ទើប​ភាគី​ទាំង​ពីរសម្រេច​ឱ្យសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយករថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុកនៅការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares