• មានគំនុំនឹងគ្នានៅវង់ផឹកស៊ីរំលងជាច្រើនខែ បានយកកាំបិតផ្គាក់កាប់មេបញ្ជាការរងម្នាក់ដាច់កស្លាប់ទាំងព្រឹក!
    ដោយ admin  ថ្ងៃទី 2 October, 2019  ម៉ោង 12:36 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ ជាមេបញ្ជាការរងខ២ នៃកងល្បាតទី២ កងការពារព្រំដែន៥០៣ ត្រូវបានជនដៃដល់ជាគូជម្លោះចាស់ ស្រាយគំនុំបានយកកាំបិតទៅកាប់ប្រហារបណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាមគួរសង្វេគ ខណៈដែលជនរងគ្រោះកំពុងបើកម៉ូតូឌុបកូនប្រុសដោយមិនដឹងខ្លួន។ករណីមនុស្សឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

    មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវគេកាប់សម្លាប់ទាំងព្រឹកនេះ មានឈ្មោះកែវ ពេជ្ររស្មី ឋានៈជាព្រិន្ទបាលឯក មុខងារមេបញ្ជាការរងខ២ នៃកងល្បាតទី២ កងការពារព្រំដែន៥០៣។ ចំណែក ជនដៃដល់ជាឃាតក មានឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
    ប្រភពបន្តថា ក្រោយពីកាប់សម្លាប់ជនរងគ្រោះហើយ ជនសង្ស័យមិនបានរត់គេចខ្លួនទេ ដោយពឹងគេបើកម៉ូតូដឹកខ្លួនទៅសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ តែម្តង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា រូបគេ និងជនរងគ្រោះ ធ្លាប់មានជម្លោះនៅក្នុងវង់ផឹកស៊ី ដោយជនរងគ្រោះ និងប្រពន្ធបានប្រើពាក្យសម្តីប្រមាថមើលងាយលើរូបគេ ។ មិនត្រឹមតែប៉ុណ្ណោះ ជនរងគ្រោះគំរាមថា នឹងបាញ់បំបែកក្បាលគេទៀតផង ទើបធ្វើឱ្យរូបគេមានគំនុំក្នុងចិត្តជាមួយនឹងជនរងគ្រោះអស់រយៈពេលច្រើនខែមកហើយ ។

    ជនសង្ស័យសារភាពបន្តថា នៅថ្ងៃកើតហេតុ រូបគេឃើញជនរងគ្រោះជិះម៉ូតូឌុបកូនដើរលេងមកក្បែរផ្ទះខ្លួន ហើយរូបគេឃើញថាជាឱកាសល្អសម្រាបសងសឹក ក៏សម្រេចចិត្តយកកាំបិតទៅកាប់សម្លាប់ជនរងគ្រោះចោលតែម្តង។បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបីជានើ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រោ ចាត់ការបន្តតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares