• រថយន្ត នីសាន់ បើកលឿនបែកកង់រេឡើងសួនច្បារ ទ្រូងផ្លូវ ទៅបុករថយន្តសាំយ៉ុង និងមូតូ២គ្រឿងបន្ថែមកំពុងបើកផ្ទុយគ្នា បណ្តាលឱ្យរបួសធ្ងន់ ៧នាក់
    ដោយ admin  ថ្ងៃទី 2 October, 2019  ម៉ោង 07:53 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ចាម)៖ រថយន្ត នីសាន់ បើកលឿន បែកកង់ទាញឡើងសួនច្បារ ទ្រូងផ្លូវ រេទៅបុករថយន្ត សាំយ៉ុង និងមូតូ២គ្រឿងបន្ថែមទៀត បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ ៧នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៦ ចំណុចខាងជើងស្ពានត្រោះ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

    សមត្ថកិច្ចបានឱ្យដឹងថារថយន្ដ ០១គ្រឿង ម៉ាកនីសាន់ ពាក់ស្លាកលេខ ភ្នំពេញ 2AH- 9289 បើកបរដោយឈ្មោះ យ៉ន យីន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ខេត្តសៀមរាប មានទិសដៅត្បូងទៅជើង ដល់ចំណុចខាងលើបានបែកកង់មុខខាងឆ្វេង បានជ្រុលចង្កូតឡើងសួនច្បារ ទៅបុករថយន្ដ ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2H 2154 បើកបរដោយឈ្មោះ សុះ អ៊ែល ភេទប្រុស អាយុ៤៥ នៅខេត្តស្ទឹងត្រែង ហើយជ្រុលទៅបុកម៉ូតូពីរគ្រឿងទៀត ដែលមកពីទិសខាងជើងទៅត្បូង ស្របជាមួយរថយន្ដសាំយ៉ុង ។

    សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្ដាលឱ្យខូចម៉ូតូ ០២គ្រឿស្រាល ខូចរថយន្ដ ០២គ្រឿង ធ្ងន់ របួសមនុស្សសរុប ០៧នាក់ ដោយមាន អ្នកជិះក្នុងរថយន្ដសាំយ៉ុង ០៤នាក់ (ស្រាល ០២នាក់ ធ្ងន់០២នាក់)របួសអ្នកជិះម៉ូតូ ០៣នាក់ (ធ្ងន់ ០២នាក់ ស្រាល ០១នាក់) ។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាកនីសាន់ដើម្បីដោះស្រាយតាមនិតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares