• រថយន្តក្រុង វីរៈ​ប៊ុន​ថាំ បុក​រថយន្ត​ធុន​ត្រា អ្នកដំណើរ​ជាង​១០​នាក់​រួមទាំង​បរទេស​ផង​រងរបួស​ធ្ងន់​ស្រាល​
    ដោយ admin  ថ្ងៃទី 1 October, 2019  ម៉ោង 07:45 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប) ៖ ​ជនរ​ទេស​ពីរ​នាក់​ និងខ្មែរ១២នាក់ទៀតរងរបួសធ្ងន់ និងស្រាលក្នុងហេតុការគ្រោះថ្នាក់ ដោយ​រថយន្តក្រុង ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បុក​រថយន្ត​ធុន​ត្រា ពីក្រោយ​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច​ភូមិ​សាលា​កកោះ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម​។​

    លោក វរសេនីយ៍ឯក ទេព​ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគមបាន​ឱ្យដឹងថា គ្រោះថ្នាក់​នេះ​បង្កដោយ រថយន្ត ក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ម៉ាក​ហ៊ីយ៉ាន់ដាយ​ស្លា​ទុំលាយ​ស ពាក់​ស្លា​លេខ​ភ្នំពេញ 3.A 4940 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ពីព្រោះ​ក្រោយ​កើតហេតុ​តៃកុង​រត់គេចខ្លួន ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ដោយបាន​បុក​ប៉ះ​រថយន្ត​ម៉ាក​ធុន​ត្រា​ពណ៌​ស​ពាក់​ស្លាក​លេខ​កណ្ដាល 2B 5675​ចំ​ពីក្រោយ បើកបរ​ដោយ​ឈ្មោះ​ងិន សារៈ​ភេទ​ប្រុស​អាយុ​៣០ ឆ្នាំមាន​ទីលំនៅ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ក្នុងទិសដៅ​ស្របគ្នា​ពី​លិចទៅ​កើត​។

    ​ក្នុងហេតុការណ៍នោះបង្កឱ្យអ្នករួមដំណើរខាងរថយន្តធុនត្រាពីរនាក់រងរបួស ដែល​ទី​១ ឈ្មោះ​ស្រូ​យ សុខ​ភាក់​ភេទ​ស្រី​អាយុ​៣០ ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​រាប​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​(​របួសស្រាល​)​។​ទី​២-​ឈ្មោះ​សុខ សារ៉េត​ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ​នៅ​ភូមិ​ព្រែក​ឱ​ម៉ា​ល់ ឃុំ​រលាប​ស្រុក​សំពៅ​មាស​ខេត្តពោធិ៍សាត់ រងរបួសស្រាល​។

    ចំណែកខាងរថយន្តក្រុងជាង១០នាករងរបួសរងរបួស​ស្រាល ទី​១ ឈ្មោះ​អឹង រ៉ា​ដូរ ភេទ​ប្រុស​អាយុ​៣២ ឆ្នាំ​ទីលំនៅ​ភ្នំពេញ​។​ទី​២ ឈ្មោះ​បា រ​មី ភេទ​ប្រុស​១៩​ឆ្នាំ​នៅ​ភ្នំពេញ​។​ទី​៣ ខៀវ ផលរាជ ភេទ​ប្រុស​អាយុ​១៦ ឆ្នាំ​នៅ​ភ្នំពេញ​។​ទី​៤​ឈ្មោះ​ប៉ែន​សុ​ផានិត ភេទ​ប្រុស​អាយុ​១៧ ឆ្នាំ​នៅ​ភ្នំពេញ​។ ​ទី​៥ ឈ្មោះ​ដឿ​ង សក់​សេរី​វឌ្ឍន៍ ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ នៅ​ភ្នំពេញ​។​ទី​៦ ឈ្មោះ​សំ​បៀត ភិ​មុន ភេទ​ស្រី​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​គោក​ដូង ស្រុក​អង្គរជុំ​ខេត្តសៀមរាប​។​ទី​៧ ឈ្មោះ​ជា រចនា ភេទ​ស្រី អាយុ​២០ ឆ្នាំ​នៅ​ភូមិ​គោក​ដូង ស្រុក​អង្គរជុំ​ខេត្តសៀមរាប​។​ ទី​៨ ​ឈ្មោះ​អ៊ឹម រចនា​ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​នៅ​ខេត្តបាត់ដំបង​។​ទី​៩​ឈ្មោះ​ឡេង រចនា ភេទ​ស្រី អាយុ​២៦ ឆ្នាំ​នៅ​ភ្នំពេញ​។​ទី​១០ ឈ្មោះ​នឿ​ង សុ​បញ្ញា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ​នៅ​ភ្នំពេញ រងរបួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង​។

    ចំណែក​ជនជាតិ​បរទេស​៖​ទី​១ ឈ្មោះ patrick fleming ភេទ​ប្រុស​ជនជាតិ​អាយ​ឡែ​ន​។​ទី​២ ឈ្មោះ​diana Villota ភេទ​ស្រី​ជនជាតិ​កូ​ឡុំ​ប៊ី​។ ​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​បាន​ដឹក​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ​។ ​ចំណែក​វត្ថុ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares