• រថយន្តក្រុមហ៊ុនរិទ្ធិមុនី បើកបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ភ្លាមៗ រួចបន្តរទៅបុករថយន្តមួយគ្រឿងទៀត
    ដោយ admin  ថ្ងៃទី 25 September, 2019  ម៉ោង 09:17 | សន្តិសុខ​សង្គម

    (ខេត្តកណ្តាល)៖ រថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធមុនីបុកម៉ូតូមួយគ្រឿង ស្លាប់ម្នាក់ ហើយបន្តទៅបុករថយន្តប្រភេទសណ្ដោងមួយគ្រឿងទៀត បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨ និង៤៦នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិ៥ ចន្លោះគីឡូម៉ែត្ លេខ១៩-២០ ចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តក្រុង ១គ្រឿងម៉ាក HYUNDAI ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-2681 របស់ក្រុមហ៊ុនរិទ្ធិមុនីដឹកអ្នកដំណើរ បើកបរក្នុងទិសដៅ ចេញពីរាជធានីភ្នំពេញ ពីត្បូងទៅជើង (អ្នកបើករត់គេចខ្លួន) ពេលបើកបរមកដល់កន្លែងកើត បានបុកម៉ូតូ ១គ្រឿង ដែលកំពង់ឈប់នៅលើទ្រូងផ្លូវទិសដៅពីត្បូងទៅជើង ម៉ាក HONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1I-9232 បើកបរដោយឈ្មោះ បូ ពៅ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ហើយក៏ជ្រុលទៅបុកនឹងរថយន្ត ១គ្រឿងទៀត ប្រភេទរថយន្តក្បាលសណ្តោង ដែលកំពង់បត់កាត់ទទឹងថ្នល់ទិសដៅពីកើតទៅលិច ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8274 អ្នកបើកបររត់គេចខ្លួនក្រោយពេលកើតហេតុ ។

    ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការជួយសម្រួលចរាចរណ៍ និងបានវាស់វែង និងនាំយកមធ្យោបាយ ពាក់ព័ន្ធមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើបណ្តាលមកពី អ្នកបើកបររថយន្តក្រុងមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares