• រថយន្តក្រឡុកស៊ីម៉ង់ត៍ កំពុងបើកចុះស្ពានព្រែកព្នៅដាច់ហ្វ្រាំងតៃកុងកាច់ចង្កូតចេញពីផ្លូវធ្លាក់ជង្ហុកបញ្ជៀសគ្រោះថ្នាក់
    ដោយ admin  ថ្ងៃទី 19 September, 2019  ម៉ោង 09:52 | សន្តិសុខ​សង្គម

    (ភ្នំពេញ) រថយន្តក្រឡុកស៊ីម៉ង់ត៍ កំពុងបើកចុះពីស្ពានព្រែកព្នៅ ជាន់ហ្វ្រាំងភ្លេងស៊ី អ្នកបើកបរបានកាច់ចង្កូតទម្លាក់ចេញពីផ្លូវធ្លាក់ជង្ហុក។ ករណីនេះបានកើតឡើងនាវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី ១៩ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចរណ្តៅក្បែរចិញ្ចើមផ្លូវ មួយកន្លែង ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើត ចុះពីលើស្ពានព្រែកព្នៅ ដោយសារបែកសាប៉ែន ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ តៃកុងក៏បើកបត់ចង្កូតគេចផ្លូវ បណ្ដាលឱ្យធ្លាក់រណ្តៅតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ពិនិត្យមើល ដោយមិនប៉ះពាល់សម្បត្តិរបស់រដ្ឋ ក៏អនុញាតិឱ្យភាគីរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares