• ស្លាប់៥នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨ ខែកញ្ញាម្សិលមិញ
    ដោយ admin  ថ្ងៃទី 19 September, 2019  ម៉ោង 07:02 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឱ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាលគ្មាន និងរបួសធ្ងន់២នាក់។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឱ្យខូចខាតម៉ូតូ៤គ្រឿង, រថយន្តតូច៥គ្រឿង, យានផ្សេងៗ២គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, ប្រជែង, ស្រវឹង និងមិនប្រកាន់ស្ដាំ។

    សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៧៤លើក, បណ្ដាលឱ្យមនុស្សស្លាប់ចំនួន៩១ នាក់ របួសធ្ងន់១៤៣នាក់ និងរបួសស្រាល ៧៣នាក់៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares