• ស្ត្រីម្នាក់ញៀនស្រា ឈ្លោះប្រកែកបានទាញកាំបិតចាក់ប្ដីធ្លាយពោះ
    ដោយ admin  ថ្ងៃទី 12 September, 2019  ម៉ោង 09:15 | សន្តិសុខ​សង្គម

    (ខេត្តពោធិ៍សាត់)៖ ស្ត្រីម្នាក់ឈ្លោះប្រកែកជាមួយប្តី រហូតឈានដល់ទាញកាំបិតចុមស្រួចចាក់ប្តី បណ្តាលឱ្យធ្លាយពោះរបួសធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

    ជនសង្ស័យជាប្រពន្ធ មានឈ្មោះ សយ ផល្លី អាយុ៣៩ឆ្នាំ មុខរបរកសិករ រីឯជនរងគ្រោះជាប្តី មានឈ្មោះ សុខ ខន អាយុ៤៨ឆ្នាំ មុខរបរកសិករដូចគ្នា ទាំង២នាក់ ប្តីប្រពន្ធ រស់នៅភូមិឃុំកើតហេតុខាងលើ។

    សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងជោគជាំ ហើយជាមនុស្សញៀនស្រាជាប្រចាំ ជនសង្ស័យបានធ្លោយប្រើពាក្យសម្តីមិន សាកសមទៅលើប្តីរហូតឈានដល់ប្រើប្រាស់អំពើហិង្សា ទាញកាំបិតខ្លី ចាក់ទៅ លើប្តីបណ្តាលឱ្យរងរបួសធ្ងន់ ធ្លាយពោះផ្នែកខាងឆ្វេងដៃ។

    ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ចាត់ការតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares