• រថយន្ត​ដឹក​កម្មករ​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ប្តី​ និងប្រពន្ធរងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 7 September, 2019  ម៉ោង 08:57 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ រថយន្តដឹកកម្មករបានបុកអ្នកជិះម៉ូតូពីក្រោយ​បណ្តាលឱ្យ​ប្តី​ និងប្រពន្ធរងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើ​ផ្លូវជាតិ​លេខ​១​ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ។​

    សមត្ថកិច្ចបានឱ្យដឹងថារថយន្ត១គ្រឿង​គ្រឿង​ម៉ាក​ហ៊ី​ហិន​ដាយ​ពណ៌​ស​ ពាក់ស្លាកលេខ ភ្នំពេញ3A-9771 បើកបរដោយឈ្មោះ ប៊ុន មិនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបររថយន្តដឹកកម្មររោង​កម្មករ​រោងចក្រ​ រស់នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
    ​ជននេះ​បាន​បើករថយន្ត​ទៅបុក​ម៉ូតូ​ ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BW-0725 បើកបរដោយឈ្មោះ រុន គន្ធា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃធ្លក ឃុំច្រេស ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង បណ្តាលឱ្យរងរបួសធ្ងន់ និងប្រពន្ធក៏របួសធ្ងន់។

    ជនរងគ្រោះជាប្រពន្ធមានឈ្មោះ អឿង ចាន់ណា ភេទស្រីអាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំស្រុកជាមួយគ្នា។ បច្ចុប្បន្បជនរងគ្រោះទាំង២នាក់ក្រុមគ្រួសារ​បាន​បញ្ជ​ន​ទៅ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង​។​

    មធ្យោបាយទាំង២គ្រឿងម៉ូតូ និងរថយន្ត សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល​ក្រុង​បាវិត​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares