• ម៉ូតូពីរគ្រឿងបើកផ្ទុយទិសបុកគ្នាពេញទំហឹងស្លាប់៤នាក់ភ្លាមៗនៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 6 September, 2019  ម៉ោង 08:28 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង)៖ ម៉ូតូ 2 គ្រឿងបើកបញ្ច្រាសទិសបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្សស្លាប់ 4នាក់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានតែឡើងកាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ស្ថិតក្នុងភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងមម៉ូតូ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-4715 អ្នកបើកបរ និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ ដែលបើកបរពីទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង បុកជាមួយម៉ូតូម៉ាក ZOOMER ពណ៌ស អត់ពាក់ស្លាកលេខបើកបញ្ច្រាសទិសគ្នា អ្នកបើកបរឈ្មោះ យូ មករា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរនៅ ភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ ០២នាក់ទៀត ៖ ទី១- ឈ្មោះ​ សូ ស្រីពៅ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ទី២-​ ឈ្មោះ​ សូ ម៉ានាត ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ បើកបរច្រាស់ទិសគ្នា ។

    សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាល មកពីបេីកបរដោយល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន​ និងមិនពាក់មួកសុវត្ថិភាព។ គ្រូថ្នាក់ចរាចរណ៍នេះ បង្កការខូចខាតម៉ូតូទាំងសងខាង និងមានមនុស្ស ០៤នាក់ បានស្លាប់ក្នុងនោះមានស្រី ០១ នាក់ និងរបួសមនុស្ស ០១នាក់ ភេទស្រី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares