• អាជ្ញាធរបើកចរាចរណ៍ឡើងវិញហើយ នៅកំណត់ផ្លូវជាតិលេខ៤ ចំណុចស្ពាសំរោង ស្រុកកំពង់សីលា
    ដោយ admin  ថ្ងៃទី 5 September, 2019  ម៉ោង 07:28 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ក្រោយពីផ្អាកការធ្វើចរាចរណ៍កាលពីម្សិលមិញ នៅកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅព្រឹកនេះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានបើកឱ្យរថយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញហើយ ដោយសារទឹកស្រកចុះ។

    បើតាមលោកឧត្តមសេនីយ៍ស្នងការ គិតត្រឹមព្រឹកនេះ ទឹកនៅចំណុចស្ពានសំរោង មានកម្ពស់៥.៧០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន មានកម្ពស់៥.៨០ម៉ែត្រ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares