• ដោយសារអំណាចស្រាបេីករថយន្តទៅបុករះបង្គោលភ្លើង និង​រថយន្ត​សឺ​រ៉ែន​ក្បែរ​របង​អធិការ​ខណ្ឌ​ឫស្សី​កែវ​
    ដោយ admin  ថ្ងៃទី 4 September, 2019  ម៉ោង 07:24 | សន្តិសុខ​សង្គម

    ​(ភ្នំពេញ) ៖ បុរស​ម្នាក់ បេី​ក​រថយន្ត​ឡិច​ស៊ីស​ LX470 មួយគ្រឿងក្នុងស្ថានភាពស្រវឹងជោគជាំ ក្នុងល្បឿនយ៉ាងលឿន រួច​ក៏រេ​ចង្កូតទៅបុករះបង្គោលភ្លើងថ្ម​ រួមទាំងរថយន្តសឺរ៉ែ​ន​របស់សមត្ថកិច្ចមួយគ្រឿងទៀតក្បែរ​របង​អធិការ​ខ​ណ្ឌ​ឫស្សីកែវ កាលពី​វេលាម៉ោង២​ និង៣០នាទី យប់រំលងអធ្រាត្រឈានចូល​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងមុខអធិការដ្ឋា​ននគរបាលខណ្ឌឫស្សី​កែវ ស្ថិតតាមបណ្ដោយ ផ្លូវជាតិ​លេខ៥ ក្នុងសង្កាត់ច្រាំង​ចំ​រះទី១ ខណ្ឌឫស្សី​កែវ ។​

    ​សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកេី​ត​ហេតុ គេ​ឃេី​ញ រថយន្ត បង្ក​ខាង​លេី ម៉ាក ឡុ​ច​ស៉ី​ស LX470 ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-6082 បើកបរដោយបុរសម្នាក់ ក្នុង ស្ថានភាព​ស្រវឹងជោគជាំ តាម​បណ្ដោយផ្លូវជាតិ​លេខ៥ ទិសដៅពីត្បូងទៅជេី​ង និងក្នុង​ល្បឿ​យ៉ាង​លឿន ។ លុះ​មកដល់​ចំណុចកេី​តហេតុខាងលើ រថយន្តបង្ក ក៏បានរេ​ចង្កូត​ទៅខាងស្តាំដៃជ្រុលទៅបុក រាន​ទេវតាដែលនៅខាងមុខផ្ទះ ប្រជាពលរដ្ឋ បែកបាក់រង​ការខូចខាត និង​បុកបង្គោលភ្លើងថ្ម​មួយ ដែលនៅក្បែរនោះ​បណ្តាលឱ្យដាច់ធ្លាក់ប្រអប់ កុង​ទ័​រ ភ្លើងមួយប្រអប់ចេញពីបង្គោល ។

    ​ប្រភព​ដដែល​បន្តថា រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទ​ក៏​បន្ត​ទៅបុក ពីក្រោយរថយន្ត សា​រ៉ែ​ន​មួយគ្រឿង​ទៀត​ម៉ាក ស្តា​រិច ពណ៌សំបកឪឡឹក ពាក់​ស្លាក​លេខ នគរបាល 2-3135 ដែល ជារថយន្តសម្រាប់ដឹក អ្នកទោសរបស់អធិការដ្ឋា​ន នគរបាលខណ្ឌឫស្សីកែវ ដែលឈប់​ចតចោលនៅខាងមុខ អធិការដ្ឋា​ននគរបាល ខណ្ឌឫស្សីកែវ បបណ្តោយឱ្យរថយន្ត សា​រ៉ែ​ន​របស់ សមត្ថកិច្ចខ្ទាតទៅមុខចេញពីកន្លែងកើតហេតុ ប្រមាណ២០០​ម៉ែត្រ រួចក៏ទៅបុក​ផ្ទុបនឹងបង្គោលភ្លើងថ្ម​មួយ ដេី​មទៀត​ដែល នៅលេីចិញ្ចើមផ្លូវម្ខាងទៀត បង្កឱ្យរថយន្ត សា​រ៉ែ​ន របស់សមត្ថកិច្ចរង​ការខូចខាត ក្រពឹត​ផ្នែក​ខាងមុខ និង​ខាងក្រោយយ៉ាងដំណំ ។

    ​ដោយឡែក​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​ និងចំហៀងផ្នែកខាងស្ដាំកៀបជាប់ និងរបងអធិការដ្ឋា​ន នគរបាលខណ្ឌឫស្សីកែវ ទៅមុខលែងរួច ។ ចំណែកឯ​អ្នក​បេី​កបរ​រថយន្ត​បង្ក ក៏ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយក ទៅសាកសួរនៅ ក្នុងអធិការដ្ឋា​ននគរបាលខណ្ឌឫស្សីកែវ ភ្លាមៗ តែម្តងដោយ​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ​។​

    ​ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញធ្វេី​ការវាស់វែង និង ស្ទូចយករថយន្តបង្ក រួមទាំងអ្នកបេី​កបរទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេី​ម្បីរង់ចាំធ្វើការដោះស្រាយ និងចាត់ការ​ទៅតាមនីតិវិធីច្បាប់ជា​បន្តទៀតនៅពេលក្រោយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares