• ស្ពានអាកាសក្បាលថ្នល់បត់ឆ្វេង១ខ្សែទៀត​ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០១៩ នេះ
    ដោយ admin  ថ្ងៃទី 3 September, 2019  ម៉ោង 19:10 | ព័ត៌មាន​ជាតិ

    (ភ្នំពេញ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២ ខែកញ្ញាឆ្នាំ២០១៩នេះតទៅ ការដ្ឋានស្ពានអាកាសក្បាល ថ្នល់ នឹងចាប់ផ្តើមតម្លើងពុម្ពដែកកម្រាលតួស្ពាន ដែលមានកំពស់ពីកម្រាលកៅស៊ូថ្នល់ +៤.០០ម៉ែត្រ។ ដូច្នេះដើម្បីសុវត្ថិភាព ប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្តទាំងអស់កុំដឹកទំនិញឲ្យលើសកំពស់ +៤.០០ម៉ែត្រ។

    លោកបានបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្សទៅវិថីព្រះនរោត្តមមានប្រវែង ៧៧​ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប២០០​ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។

    ប្រធានមន្ទីរសាធារណការបានអះអាងដែរថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេង១ខ្សែនេះ នឹងត្រូវ​បញ្ចប់នៅចុង ឆ្នាំ២០១៩នេះ ដោយក្តាពុម្ពដែកកម្រាលតួស្ពានដែលមានកំពស់ពីកម្រាលកៅស៊ូថ្នល់+៤.០០ ម៉ែត្រនេះនឹងដកក្តាពុម្ពដែកចេញនៅចុងខែតុលា ឆ្នាំ២០១៩នេះ ហើយនឹងដាក់ដំណើរការឲ្យប្រជាពលរដ្ឋឆ្លងកាត់នៅចុងឆ្នាំ២០១៩នេះផងដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares