• រថយន្តដឹកដីបើកចុះចំណោតក្នុងល្បឿនលឿនជ្រុលទៅបុករះផ្ទះនៅក្បែរផ្លូវចំនួន ៥ខ្នង បង្កផលមនុស្សស្លាប់ុំ១នាក់មនិងរបួសធ្ងន់ ២នាក់
    ដោយ admin  ថ្ងៃទី 25 August, 2019  ម៉ោង 08:28 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ រថយន្តដឹកដី១គ្រឿង ខណៈកំពុងបើកចុះចំណោតក្នុងល្បឿនលឿន ស្រាប់តែគ្រប់គ្រងលែងបាន បានរេចង្កូតបុករះផ្ទះពលរដ្ឋចំនួន៥ខ្នង។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បង្កឱ្យក្មេងប្រុសម្នាក់អាយុជាង២ឆ្នាំ បានស្លាប់បាត់បង់អាយុភ្លាមៗនៅនិងកន្លែង និងម្តាយក្មេងរងគ្រោះ និងអ្នកបើកបររថយន្តបានរងរបួសធ្ងន់ ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កបើកចុះចំណោតក្នុងស្ថានភាពយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតបុករះចូលផ្ទះពលរដ្ឋដែលនៅក្បែរផ្លូវ និង បង្កឱ្យស្លាប់ក្មេងប្រុស អាយុជាង២ឆ្នាំម្នាក់ ម្តាយក្មេងរងគ្រោះនិងអ្នកបើកបររថយន្តរងរបួសធ្ងន់។ ភ្លាមភ្លាមនោះដែរសមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

    សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នោះបានបង្កឱ្យមានការខូចខាតផ្ទះសម្បែងចំនួន៥ខ្នង ស្ទើរទាំងស្រុង និងម៉ូតូប្រមាណជាង៤គ្រឿង។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា រថយន្តបង្កអាចដាច់ហ្វ្រាំងទើបបណ្តោលឱ្យអ្នកបើកបរមិនអាចគ្រប់គ្រងស្ថានការបាន ទើបកើតហេតុការណ៍គ្រោះថ្នាក់នេះឡើង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares