• ស្លាប់៦នាក់ និងរបួស១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែសីហាម្សិលមិញ
    ដោយ admin  ថ្ងៃទី 24 August, 2019  ម៉ោង 07:57 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១១លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់, របួស ស្រាល ៤នាក់ និងរបួសធ្ងន់ ១៤នាក់។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ១១គ្រឿង, រថយន្តតូច ៤គ្រឿង, រថយន្តធំ ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេងស្ដាំ, និងកត្ដាយាន។

    សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២២៩លើក, បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១១៦នាក់ របួសធ្ងន់ ១៩៦នាក់ និងរបួសស្រាល ១១៩នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares