• ក្មេងស្រី​បាត់​ខ្លួន​៤​ថ្ងៃ រកឃើញ​សាកសព​នៅ​មាត់​អូរ​ក្នុងព្រៃ, សមត្ថកិច្ចថា៖ ជាករណីរំលោភហើយសម្លាប់
    ដោយ admin  ថ្ងៃទី 23 August, 2019  ម៉ោង 10:53 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ ក្មេងស្រីបាត់ខ្លួនរយ:ពេល៤​ថ្ងៃ​កន្លងមក ត្រូវឪពុកម្ដាយដើរស្វែងរកបានប្រទះឃើញឃើញសាកសព ហើម​ស្ទើ​រមើល​មិន​យល់ នៅ​ម្តុំ​កន្លែង​កម្សាន្ត​ទឹកធ្លាក់ ក្នុងភូមិ​បត់​សិរមាន់ ​ឃុំ​ព្រៃនប់ ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​។​

    សមត្ត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័រួចបានបញ្ជាក់ថា សាកសសាកសពក្មេងស្រីរូបមេះ គឺ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម រំលោភ សម្លាប់​។

    ​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់ថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ​អឿន ស្រី​ណុ​ច អាយុ​១៤​ឆ្នាំ ជា​សិស្សសាលា រស់នៅ​ភូមិ​ព្រៃនប់​១ ឃុំ​-ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បាត់​ពី​ផ្ទះ​កាលពីរសៀល​ថ្ងៃ​១៧​ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់​រសៀល​ថ្ងៃ​២២​ ខែសីហា ឆ្នាំ២០១៩នេះ ទើប​គេ​បាន​ប្រទះឃើញ​ក្មេងស្រី​រងគ្រោះស្លាប់​បាត់ទៅហើយ​។​

    សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិយ្ទៅធ្វើបុណ្យ ។ ក្រោយពីដឹងមូលហេតុសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការបន្ទាន់ភ្លាមៗដែរ ស្រាវជ្រាវ​វែកមុខ​រក​ជនដៃដល់​ដែល​ធ្វើ​សកម្មភាព​រំលោភ សមសម្លាប់ក្មេងស្រីរងគ្រោះនោះ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares