• ឈ្មួញដឹកឈើលោតឆ័ត្រ តែត្រូវកម្លាំងអាវុធហត្ថស្រុកអូយ៉ាដាវបង្រ្កាប
    ដោយ admin  ថ្ងៃទី 20 August, 2019  ម៉ោង 07:53 | សន្តិសុខ​សង្គម

    (ខេត្តរតនគីរី/ស្រុកអូរយ៉ាដាវ)៖ នៅវេលា​ម៉ោង​២១ និង៣០ នាទី ត្រូវនឹងថ្ងៃទី១៩ ​ខែសីហា​ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវដាវ ចំនួន៦នាក់ បានប្រដេញចាប់រថយន្ត ១គ្រឿង ដឹកឈើល្មើសច្បាប់បើករត់កាត់ចំការកៅស៊ូ ឆ្ពោះចេញឃុំកិចុង សំ​ដៅទៅ​ភូមិសោ​ម​គល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។

    សមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា កម្លាំងកងរាជ អាវុធហត្ថស្រុកអូយ៉ាដាវ បានចុះពួនស្ទាក់នៅចំណុចុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ​ ​រថយន្តជនសង្ស័យមិនឈប់ឱ្យ កម្លាំងសមត្ថកិច្ចចាប់តាមសម្រួលនោះទេ ដោយបើករត់ហើយកម្លាំងហើយកម្លាំងកងរាជអាវុធហត្ថ បានបើករថយន្តដេញចាប់តាក់ចម្ការរបស់ប្រជាពលរដ្ឋ បន្ទាប់មករថយ​ន្ត​ជនសង្ស័យ ក៏បាន​បើក​ត្រឡប់បកទៅក្រោយវិ​ញ តា​ម​ផ្លូវ​លំរហូតមកដល់ចំ​ណុ​ចឃុំកិ​ចុង គ្រានោះរថយន្តជនសង្ស័យ បានបែកកង់ទៅមុខ​មិ​នរួច ក៏បត់​រថយ​ន្តចូលក្នុងចំ​កា​រកៅ​ស៊ូ ហើយជនសង្ស័យក៏​បើ​កទ្វា​ររថ​យន្ត​រ​ត់គេ​ចខ្លួន​ចូ​លក្នុង​ចម្កា​រកៅ​ស៊ូ។

    ភ្លាមនោះកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ​បានឃាត់ជន​សង្ស័​យចំនួ​ន១នាក់ វត្ថុតាងចាប់មាន​រ​ថយន្ត​ម៉ាក់​ឡង់​គ្រីស័រ ១គ្រឿង​ ពណ៌ខ្នៅ គ្មានផ្លាកលេខ ផ្ទុកឈើពេញក្នុងរថ​យ​ន្ត។​ បច្ចុប្បន្នវត្ថុតាងខាងលើ បានយកមករក្សាទុកនៅ​មូ​លដ្ឋាន​កងរា​ជង​អាវុ​ធហត្ថស្រុក​អូរយ៉ាដាវ ដើម្បីចាត់ការទៅ​តា​មនី​តិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares