• ទៀតហើយ! រថយន្ដដឹកកម្មករ បុកជាមួយរថយន្តដឹកមាន់ កម្មកររបួសធ្ងន់ ស្រាល៣៥នាក់ ទាំងព្រឹកនៅខេត្តស្វាយរៀង
    ដោយ admin  ថ្ងៃទី 31 July, 2019  ម៉ោង 08:20 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ រថយន្តដឹកកម្មករបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកជាមួយរថយន្តធុនធ្ងន់ដឹកមាន់ពេញ ទំហឹង បណ្តាលឱ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ ស្រាល ៣៥នាក់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦ និង ៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ១ ភូមិសួនថ្មី សង្កាត់ព្រៃឆ្លាស់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ការបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីរថយន្ត ខាងណានោះទេ។ ហើយភ្លាមភ្លាមនោះ សមត្ថកិច្ចបាន និងអាជ្ញាធរបានចុះទៅអន្តរាគមន៍ ដើម្បីយកកម្មករ ដែលបានរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares