• រងរបួសធ្ងន់ ស្រាល ៧នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកោះកុង
    ដោយ admin  ថ្ងៃទី 30 July, 2019  ម៉ោង 11:53 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ មនុស្សចំនួន៧នាក់ បានរងរបួសធ្ងន់ និង ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត កាលពីវេលាម៉ោងជាង២រសៀល នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៧ និង១២៨ ត្រង់ចំណុចភូមិអន្លង់វ៉ាក់ ឃុំតាទៃ ស្រុកកោះកុង ។

    សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលើ រថយន្តខាងលើម៉ាក Land cruis ers ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង 2A-3350 បើកបរដោយឈ្មោះ លាង កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងអ្នករួមដំណើរចំនួន ៦នាក់ បានធ្វើដំណើរត្រឡប់មកពីឃុំកោះស្តេច ដើម្បីមកកាន់ទីរួមខេត្តកោះកុងវិញ តែពេលមកដល់ចំណុចកើតហេតុ រថយន្តចុះចំណោទក្នុងល្បឿនលឿន បណ្តាលអោយធ្លាក់ផ្លូវ បុកជញ្ជាំងភ្នំ ក្រឡាប់ដោយខ្លួនឯងតែម្តង។

    ដោយឡែក ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះមានគ្នា៧នាក់ បានរងរបួសធ្ងន់៥នាក់ ស្រាល២នាក់ និងបានបញ្ជូនទៅព្យាបាលបន្តនៅប្រទេសថៃចំនួន៤នាក់ ក្រៅពីនោះកំពុងសំរាកព្យាបាលនិងពិនិត្យបន្តនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares