• បើក​ម៉ូតូ​រ៉ឺម៉ក​បុក​រថយន្ត​ធំ​ កំពុងបទបត់ឆ្លងផ្លូវនៅស្រុកព្រៃនប់
    ដោយ admin  ថ្ងៃទី 24 July, 2019  ម៉ោង 09:12 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ បុរសអ្នកបើកម៉ូតូរ៉ឺម៉កម្នាក់បានរងរបួសដោយសារ​តែ​បើក​បុក​រថយន្ត​ធំ​បើក​បត់​ឆ្លងផ្លូវ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩​នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨០ និង១៨១ក្នុងភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់​ខេត្ត​ព្រះសីហនុ​។

    ​នគរបាលមូលដ្ឋានបានប្រាប់ថា រថយន្ត ម៉ាក​ ហ៊ីណូ (HINO) ពណ៌ស ពាក់​ផ្លាកលេខ​កំពង់ធំ​3A-1443​ បើកបរដោយឈ្មោះ ផា សុផាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្រែក្នុង ឃុំដំដែក ស្រុកសូត្រនិគមខេត្តសៀម រាប។ បើកបរម៉ូតូនោះឈ្មោះ ផាន ផារិន ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរទិញអេតចាយមានទីលំនៅភូមិពូធឿង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​រង​រង​បួស​ធ្ងន់។

    ​កក្រោយកើតហេតុនគរបាលបានចុះជួយអន្តរាគមន៍ បញ្ជូនបញ្ជូនអ្នករបួសទៅព្យាបាលនៅគ្លីនិច ឯកជន​វាលរេញ​។​ រថយន្ត និង​ម៉ូតូ​រ៉ឺម៉ក​សមត្ថកិច្ច យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។​ចំណែក អ្នកបើកបររថយន្តនគរបាលបាននាំមកសាកសួរ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares