• អ្នកកាសែត០២នាក់ត្រូវបានដោះលែង ចំណែកប្រជាពល រដ្ឋ០៥នាក់ជាប់ឃុំក្នុងពន្ធនាគារ
    ដោយ admin  ថ្ងៃទី 24 July, 2019  ម៉ោង 08:51 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ កាលពីល្ងាចថ្ងៃម្សិលមិញថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០១៩ លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ សម្រេចមិនឃុំខ្លួនអ្នកកាសែត២នាក់ តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ ដោយឡែកប្រជាពលរដ្ឋ០៥នាក់ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្តោះ អាសន្ន ដែលពាក់ព័ន្ធទំនាស់ដីធ្លីជាមួយ លោកឧកញ៉ា ខូវ សម្បត្តិ ។ នេះបើតាមការបញ្ជាក់របស់លោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

    លោក លឹម ប៊ុនហេង បន្តថា លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ ឈ្មោះ កែរ រតនា ចាងហ្វាងកាសែត TN និង ឈ្មោះ ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ញុះញង់អោយប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងសមគំនិតក្នុងអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា៤៩៥ មាត្រា៤៩៧ និង មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ២៥៣នៃច្បាប់ភូមិបាល។

    លោក លឹម ប៊ុនហេង បានប្រាប់ឲ្យដឹងទៀតថាប្រជាពលរដ្ឋ ៥នាក់ ដែលតុលាការឃុំខ្លួននោះ៖
    ១•ឈ្មោះ ហង្ស សុភា ហៅ អ៊ីស៊ីន ភេទស្រី អាយុ៤៩ឆ្នាំ
    ២•ឈ្មោះ ហង្ស ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ
    ៣•ឈ្មោះ សែន លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ
    ៤•ឈ្មោះ ប៉ែន ស៊ីណាត ភេទស្រី អាយុ៥៧ឆ្នាំ
    ៥•ឈ្មោះ ហេង យោង ភេទប្រុស អាយុ៥០ឆ្នាំ
    អ្នកទាំង០៥នាក់ខាងលើត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សា លើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត , បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង។កំហែងយក តាមមាត្រា២៥៣នៃច្បាប់ភូមិបាល មាត្រា៣៦៣ និង មាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ។

    សូមរំលឹកឡើងវិញថា ជនជាប់ចោទទាំងអ០៧នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩កន្លងមក បន្ទាប់ពីបានប្រព្រឹត្តបទល្មើសនៅចំណុច ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares