• ករណីបាញ់សម្លាប់ស្ត្រីជនជាតិចិន នៅក្រុងព្រះសីហនុ ដំបូងបម្រុងចាប់ជនរងគ្រោះបញ្ចូលឡាន មិនដូចបំណងក៏ផ្ទុះអាវុធស្លាប់ជនរងគ្រោះ
    ដោយ admin  ថ្ងៃទី 24 July, 2019  ម៉ោង 07:36 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ ក្រោយកើតហេតុសមត្ថកិច្ចធ្វើការស្រាវ ជ្រាវហើយបានបញ្ជាក់ថា ករណីបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅម៉ោង១១ និង៣០នាទីយប់ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា បង្កឡើងដោយក្រុមជនសង្ស័យជនជាតិចិនដូចគ្នា មិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ ក្រោយពីធ្វើសកម្ម ភាពពួកគេរត់គេចខ្លួន។

    នគរបាលខេត្តព្រះសីហនុបានបញ្ជាក់នៅកន្លែងកើតហេតុថា ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពបាញ់ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខណៈពេលដែលជនរងគ្រោះ និងមិត្តភក្តិប្រុសឈ្មោះ Xiao LiZhi ជនជាតិចិន ដើរចេញពីក្នុងកាស៊ីណូ អ៊េសវី (កន្លែងធ្វើការ) សំដៅទៅកន្លែងហាងលក់ទំនិញមួយកន្លែង ឈ្មោះ គ័រជីអ៊ិហាវ។

    ពេលដើរដល់ចំណុចផ្លូវបត់មួយកន្លែង ជិតដល់ហាងកាហ្វេឈ្មោះ ៨៨១១ ក៏ឃើញមានរថយន្ត១គ្រឿងចតនៅទីនោះ បន្ទាប់មកស្រាប់តែមានជនជាតិ២នាក់ ភេទប្រុស ចុះមកពីលើរថយន្តហើយបម្រុងចាប់អូសជ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះជនរងគ្រោះបានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឱ្យត្រូវជនរងគ្រោះភេទស្រី ត្រង់កញ្ចឹងកខាងឆ្វេង ធ្លាយមកគល់ដោះខាងស្តាំ ធ្វើឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់មកក្រុមជនសង្ស័យ បានជិះរថយន្តរត់គេចខ្លួនបាត់។

    នគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា បាននាំមិត្តប្រុសរបស់ជនរងគ្រោះ កំពុងធ្វើការសួរនាំនៅការិយាល័យ នគរ បាលព្រហ្មទណ្ឌកម្រិតស្រាល។ ចំពោះជនសង្ស័យ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុកដើម្បីតាមចាប់ខ្លួន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares