• បើករថយន្តបោះពួយរហូតគ្រប់គ្រងលែងបានរេទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងហើយក្រឡាប់ផ្ងារជើង
    ដោយ admin  ថ្ងៃទី 23 July, 2019  ម៉ោង 08:53 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរស​ម្នាក់​រួម​ដំណើរ​នឹងនារីម្នាក់ទៀតបើករថ យន្តមួយគ្រឿងបោះពួយយ៉ាងលឿនគ្រប់គ្រងលែងបាន បាន​ជ្រុល​ទៅបុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញ​ទំហឹ​ង ​បបណ្តាលឱ្យរងរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ​តែ​សំណាង​ល្អ​មិនមាន​អ្នករងរបួស​នោះទេ។ ហេតុ​ការ​ណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​ និង២០នាទី យប់ថ្ងៃទី២២ ខែ​កក្ដ​ដា ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​២៧១​ចំណុច​មុខ​ផ្សារ​ហេង​លី ក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត​ ដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះម៉ាកREX TON​ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2BD -1151 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ បោះពួយយ៉ាងលឿន។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ បាន​រេច​ង្កូ​ត​ មកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង​ ហើយក្រឡាប់ផ្ងាជើងឡើងលើ រង​ការខូចខាត​យ៉ាងដំណំ​។ ​ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​គឺ​បាក់បែក​បន្តិច​ប​ន្ទួ​ច​។​

    ក្រោយពីជួបក្រោយពីជួបឧប្បត្តិហេតុ ម្ចាស់រថយន្ត និង​នា​រី​ម្នាក់​នោះបាន​លូន​ចេញពី​រថយន្ត​គេចខ្លួនបាត់។ សមត្ថកិច្ចមូលដ្ឋានា​ន បាន​ទាក់ទង​ជំនាញ​វាស់វែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ជើងគោក ស្នងកស្នងការាជធានីភ្នំពេញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares