• ទៀតហើយ! ក្រឡាប់រថយន្តផ្លូវចុះពីភ្នំគូលែនខាងកើត ស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ស្រាល១៣នាក់
    ដោយ admin  ថ្ងៃទី 22 July, 2019  ម៉ោង 09:06 | សន្តិសុខ​សង្គម

    ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ បណ្ដាលឱ្យមនុស្សបណ្ដាល ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល១៣ នាក់ ករណីននេះបានកើតឡើងនៅវេលាម៉ោង១២ និង ៤០ នាទី ថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវចុះភ្នំគូលែន ផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ករណីក្រឡាប់រថយន្តដូចគ្នានេះកាលពីថ្ងៃ១៥ ខែកក្កដាថ្មីៗនេះក៏មានរថយន្តដឹកអ្នកទេសចរក្រឡាប់នៅផ្លូវចុះនេះក្នុងចំណោមមនុស្ស ២៨នាក់បានរងរបួសធ្ងន់ស្រាល ១៣ នាក់ដែរ។

    លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឱ្យដឹងថា រថយន្តដឹកភ្ញៀវទេសចរណ៍ ១៥កៅអី ម៉ាក សាំយុង SANG YONG ក្រោយពេលភ្ញៀវទស្សនានៅ ព្រះអង្គធំរួច រថយន្តបានធ្វើដំណើរដឹកភ្ញៀវចេញពីព្រះអង្គធំ ឆ្ពោះមកកាន់ប្រាសាទបេងមាលា ដោយបានចុះតាមផ្លូវផ្នែកខាងកើត ស្រាបតែពេលចុះរថយន្តមានបញ្ហាបណ្តាលឱ្យក្រឡាប់ បាសជើងឡើងលើ ធ្វើឱ្យភ្ញៀវទេចរណ៍ចិនទាំង១៣នាក់ រងរបួល ក្នុងនោះ ប្រុស០៥នាក់ និង ស្រី២នាក់ រងរបួសធ្ងន់ !

    លោកវរសេនីយ៍ឯកក៏បានឱ្យដឹងទៀតថា អ្នករងរបួសទាំង អស់ត្រូវបានមណ្ឌលសុខភាពស្រុកស្វាយលើយករថយន្តសង្រ្គោះមកដឹកជញ្ជូនទៅសង្រ្គោះ តែអកុសលនៅពេលបញ្ជូនអ្នករងគ្រោះមកដល់មន្ទីរពេទ្យបុរសម្នាក់ និងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

    លោកអធិការក៏បានបញ្ជាក់ផងដែរថា កាលពីដើមខែកក្កដានេះក៏មានរថយន្តទេសចរណ៍២៤កៅអីគ្រោះថ្នាក់នៅនៅចំណុចខាងលើនេះដែរ ដោយសារផ្លូវនេះបានកំពុងស្ថាបនា ដោយក្រុមហ៊ុន ទ្រី ភាព គ្រុប ។ ម៉្យាងទៀតដោយអ្នកបើកបរនេះ មិនស្គាល់ពីស្ថានភាពផ្លូវ ព្រមទាំងអ្នកទើបតែនឹងចេះបើកបរ មិនស្ទាត់ជំនាញឡើយ ។

    តាមការបញ្ជាក់របស់ប្រជាពលរដ្ឋក្នុងភូមិ តាពេញ ដែលបានមើលឃើញហេតុកាណ៍នេះ បានឱ្យដឹងថា នៅពេលរថយន្តបើកបរ ចុះពីភ្នំទៅក្រោមនោះ បានបើកបរយ៉ាងលឿន ដោយមិនមានការប្រុងប្រយ័ត្នឡើយ ដូចការបើកបរនៅផ្លូវរាបស្មើ ។ តែដោយ សារល្បឿនលឿនផងនោះ អ្នកបើកបរបានជាន់ប្រាំង ធ្វើឲ្យរថយន្តរេពេញផ្លូវបាត់ភាពម្ចាស់ការ រថយន្តក្រឡាប់ថ្ងារជើងឡើងលើតែម្តង ហើយធ្វើឲ្យអ្នកជិះខាងក្នុងរថយន្តរងរបួសទាំងអស់ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ទៅជួយធ្វើការសង្រ្គោះចេញពីរថយន្តផងដែរ ។

    ក្រោយហេតុការណ៍កើតឡើងអ្នកបើកបររថយន្ដបានរត់គេចខ្លួនបពីកន្លែងកើតហេតុ។ កម្លាំងជំនាញបានចុះធ្វើការវាស់វែង ហើយបានយករថយន្តទៅរក្សាទុក នៅអធិការនគរបាស្រុក ដើមី្បរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares