• ឆេះរថយន្តដឹកទំនិញពីវៀតណាមមួយគ្រឿងនៅច្បារអំពៅ មិនដឹងមូលហេតុ ខូចខាតទំនិញទាំងស្រុង
    ដោយ admin  ថ្ងៃទី 22 July, 2019  ម៉ោង 10:36 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី​២២ ​ខែកក្កដា ​ឆ្នាំ​២០១៩នេះ នៅចំណុច​មុខ​ឃ្លាំង​គ្មាន​លេខ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ហា​យតិ​ច​ ក្នុងភូមិ​តា​ង៉ៅ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

    សមត្ថកិច្ចមូលដ្ឋានបាន​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គឺ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន​ដាយ Hyundai ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៦០៧៤ បាន​ដឹក​ទំនិញចេញពី​ខេត្តតាកែវ មក​ភ្នំពេញ​ដើម្បី​ចែកចាយ​តាម​ទីផ្សារ​បន្ត​ ប៉ុន្តែ​មិន​ទាន់​បាន​រើ​ អី​វ៉ា​ន់​ទម្លាក់​ផង​ ក៏​ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​ចំណុចកណណុចកណ្ដាលរថយន្តយ៉ាងសន្ធោសន្ធៅ ​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​។

    សូម​បញ្ជាក់​ផង​ដែរ​ថា​រថយន្ត​យី​ឌុ​ប​ធុន​ធំ​ខាងលើ​នេះ​គឺ​បាន​ស្តុក​ទុក​ទំនិញ​ជា​ច្រើន​ប្រភេទ​ដែល​មាន​ដូច​ជា​សាប៊ូ​ដុះ​ខ្លួន​,​ធុង​ធុងហ្គាសធំខ្នាតធំៗ,​មេ​អា​សីត​,​សា​រាង​ចាក់​ថ្នាំ​,​ដុំ​ស្កុ​ត​,​ប្រ​ផេ​ទ​ថ្នាំ​បាញ់​រុក្ខជាតិ​ឱ្យ​ឆាប​មាន​ផ្លែ និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត​។

    តាមការកត់សម្គាល់ទំនិញដែលដឹកពីប្រទេសវៀតណាមនេះដឹកច្របូកច្របល់ហើយបរិក្ខារពេទ្យក៏លាយឡំជាមួយនឹងថ្នាំសារធាតុគីមី និងសម្ភារៈប្រើប្រាស់ ដែលគេមិនដឹងថាសមត្ថកិច្ចច្រកព្រំដែនអនុញ្ញាតឱ្យដឹកជញ្ជូនយ៉ាងដូច្នេះសមស្របតាមបទដ្ឋានបច្ចេកទេសរក្សាគុណភាពមុខទំនិញនីមួយៗបានដែរឬយ៉ាងណានោះទេ។

    ដោយសារភ្លើងឆេះរថយន្ត និងទំនិញខាងលើបានខូចខាតស្ទើរតែទាំងស្រុង ​ហើយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន២៨​គ្រឿង បាញ់​អស់​ទឹក១១២​គូប ទើបរលត់។

    ដោយឡែក លោក ណុ​ប ផា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​បាន​ថ្លែង​ថា ករណី​នេះ​គឺ​រថយន្ត​ចត​ស្ងៀម​ដោយ​ម្ចាស់​ដេក​ក្នុង​រថយន្ត ហើយ​ស្រាប់តែ​ឆេះ​តែ​ម្តង​។ ប៉ុន្តែ​ករណី​នេះ មិន​បណ្តាល​ឱ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែ​ខូចខាត​ទំនិញ​តែ​ប៉ុណ្ណោះ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares