• ពេលល្ងាចផឹកស្រាថ្នាំជាមួយមិត្តភក្កិ ព្រឹកឡើងឃើញសពដាច់ក្បាលនៅលើផ្លូវរថភ្លើង ក្នុងសង្កាត់កន្ទោកក្រុងភ្នំពេញ
    ដោយ admin  ថ្ងៃទី 22 July, 2019  ម៉ោង 12:28 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ សាកសពក្នុងសភាពដាច់ក្បាលចេញពីដងខ្លួន​នៅលើ​ផ្លូវដែក​ដោយ​សាររ​ថ​ភ្លើង​កិន​ស្លាប់​ បានបង្កឱ្យភ្ញាក់ផ្អើលស្ថិតនៅក្នុងភូមិអង្គ សង្កាត់​កន្ទោក​ជើង ខណ្ឌ​កំបូល​ ហើយប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ។​

    សមត្ថកិច្ចបានឱ្យដឹងថា សាកសពឈ្មោះលីលី លាភ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរកម្មករយានដ្ឋាន​ជួសជុល​រថយន្ត ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើតភូមិ​ឈើ ទាលភ្លោះក្រោម ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ។ មាន​ប្រពន្ធ​ឈ្មោះ យ៉េន ស៊ី​យ៉ាន អាយុ៣៩​ឆ្នាំ មុខរបរកម្ម​ការិនីចក្រ មានកូន​ស្រី​ចំនួន​៤​នាក់ ស្នាក់នៅផ្ទះជួល​ភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ក្បែរ​កន្លែងកើតហេតុ ។​

    ​ប្អូនថ្លៃរបស់ជនរងគ្រោះ បានឱ្យដឹងថា កាលពី​ព្រលប់​ថ្ងៃទី​២១ ខែកក្កដា ជនរងគ្រោះ រួមជាមួយ​សាច់ញាតិគ្នា​៣​នាក់ នាំគ្នា​ផឹកស្រា​ថ្នាំ អស់​កន្លះ​លីត្រ រួច​ក៏​ចែកផ្លូវ​គ្នាចូល​សម្រាក​រៀងខ្លួន។​ រីឯជនរងគ្រោះក៏គ្មានបងប្អូន ចាប់អារម្មណ៍រកដែរ។ លុះដល់ព្រឹក​ឡើង​ថ្ងៃទី​២២ នេះ​ស្រាប់តែ​ប្រទះឃើញ សសាកសពត្រូវរថភ្លើងកិនដាច់ក្បាលដេកស្លាប់នៅលើផ្លូវដែក ។​

    ​តាម​ប្រជាពលរដ្ឋរស់នៅ ក្បែរ​កន្លែងកើតហេតុ បានឱ្យដឹងថា កាលពី​អំឡុង ម៉ោង​២​រំលងអធ្រាត្រ ចូល​ថ្ងៃទី​២២​នេះ​មាន​រថភ្លើង​មួយ​ខ្សែ​បើក​ឆ្លងកាត់​ពេលនោះ។ លុះដល់ព្រឹកឡើងនេះស្រាប់តែប្រទះឃើញសាកសព។​ តាមការស្និដ្ឋាននៅកន្លែងកើតហេតុ ជនរងគ្រោះ​ស្លាប់​ដោយសាររថភ្លើង​កិន​ដាច់​ក្បាល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares