• កម្លាំងអាវុធហត្ថស្រុកកោះញ៉ែក រុករកឃើញរថយន្តវេអងចំនួន ០៤គ្រឿង តែមិនទាន់ដុត បំផ្លាញចោលនៅឡើយ
    ដោយ admin  ថ្ងៃទី 22 July, 2019  ម៉ោង 11:44 | សន្តិសុខ​សង្គម

    (ខេត្តមណ្ឌលគិរី)៖ នៅវេលាម៉ោង ១៧ និង ៣០នាទីថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះញ៉ែក បានរុករកឃើញរថយន្ត វេអង ចំនួន ០៤គ្រឿង (គ្មានរឺម៉ក០១គ្រឿង) នៅចំណុចភូមិត្រពាំងព្រីង ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រថយន្តខាង លើកម្លាំងបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកោះញ៉ែក រង់ចាំចំណាត់ការបន្ត។

    ទោះយ៉ាងណាកន្លងមករថយន្តប្រភេទនេះ គឺក្រុមឧកញ៉ា សឹុង សំអុល, ឧកញ៉ា តុប វីដា, ឧកញ៉ា ស្រេង ម៉េង ។ល។រកធ្វើជំនួញឈើបានប្រើប្រាស់ដឹកជញ្ជូនឈើចេញពីស្រុកកោះញែកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកនានាក្នុងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំដែលធ្វើសកម្មភាពដឹកទាំងថ្ងៃទាំងយប់មុនពេលគណៈកម្មការជាតិបង្ក្រាបការជួញដូរធនធានធម្មជាតិ ដែលជំរុញឱ្យកម្លាំងកងរាជបង្ក្រាបយ៉ាងក្តៅគគុកនេះ។

    ខណៈកងរាជអាវុធហត្ថបង្ក្រាបរថយន្តខាងលើនេះគេពុំឃើញមានមនុស្សចេញមកអះអាងថាជាទ្រព្យសម្ប័ទរបស់ខ្លួននោះទេករណីនេះគេសង្ស័យ ថាពួកឈ្មួញខណៈឃើញមានការបង្ក្រាបពីសំណាក់កងរាជអាវុធហត្ថយ៉ាងក្តៅគគុកដោយប្រើប្រាស់វិធានការដុតបំផ្លាញរថយន្តដែលជាមុខសញ្ញាពាក់ព័ន្ធនឹងការជួញដូរឈើខុសច្បាប់នៅទូទាំងប្រទេសជាពិសេសខេត្តមណ្ឌលគិរីនេះបានយករថយន្តនេះទៅប្លុងចោលក្នុងព្រៃ បំណងបំភាន់ភ្នែកសមត្ថកិច្ច តែគេចង់ឃើញសមត្ថកិច្ចកងរាជអាវុធហត្ថដុតកំទេចចោលដូចរថយន្តដទៃទៀតដែលធ្វើបានមក៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares