• ម៉ូតូកង់បីឥណ្ឌាបើកវ៉ាជែងរថយន្តនៅពីមុខ ជ្រុលទៅបុករថយន្តហាយឡែនឌឺកំពុងបើកបញ្ច្រាសទិសចំពេញទំហឹងបណ្ដាលឱ្យអ្នកជិះស្លាប់ ២ នាក់របួសស្រាល ៣នាក់
    ដោយ admin  ថ្ងៃទី 22 July, 2019  ម៉ោង 07:01 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តហាយឡែនឌឺបេីកលឿនបានបុកជាមួយម៉ូតូកង់បីឥណ្ឌា បណ្តាលឱ្យ ស្លាប់បុរសវ័យចំណាស់ពីរនាក់ប្ដីប្រពន្ធនៅនឹងកន្លែង និងមនុស្ស៣នាក់ទៀត មានកូនក្មេងតូចម្នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង ០៩ និង៤៥នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះឈ្មោះញ៉ួន គិន ភេទប្រុស អាយុ៦៦ឆ្នាំ ចំណែកប្រពន្ធឈ្មោះលាងហាក់​ ៦៩ឆ្នាំ​ ស្នាក់ភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ។ ចំណែកអ្នករងរបួស៣នាក់ទៀតនៅមិនទាន់ស្គាលអត្តសញ្ញាណនោះទេ ។

    សាច់ញាតិជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុក្រុមគ្រួសាររបស់គាត់បានចូលរួមកម្មវិធីបងប្អូននៅបឹងត្របែក បន្ទាប់មកឪពុកម្តាយគាត់ និងកូនស្រីម្នាក់រួមទាំងចៅតូចម្នាក់ ទៀតបានមកមុន ដោយជិះម៉ូតូកង់បីឥណ្ឌាខណៈត្រឡប់ទៅ ផ្ទះបែរមកជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅយ៉ាងដូច្នេះ។

    សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកម៉ូតូកង់បីឥណ្ឌាពាក់ស្លាកលេខ ភ្នំពេញ 1HA-0153 ពណ៌លឿង ដឹកមនុស្សចំនួន៤នាក់ ប្តីប្រពន្ធកូន និងចៅតូចម្នាក់ទៀតរួមដំណេីរ ធ្វេីដំណេីរពីជេីងទៅត្បូងបានវ៉ាជែងនឹងរថយន្ត ១គ្រឿង តែវ៉ាមិនផុត ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-3036 កំពុងបើកបញ្ច្រាសទិសគ្នា បេីកបរដោយបុរសម្នាក់ និងនារីម្នាក់ជនជាតិចិនរួមដំណើរគ្នា ចំពីមុខពេញ ទំហឹងបណ្តាលឱ្យកៀបតៃកុងកង់បីជាប់ ចំណែកភ្លៀវ៤នាក់អង្គុយខាងក្រោយបោកផ្ទប់ស្លាប់ស្ត្រីម្នាក់ភ្លាមនៅកន្លែងកេីតហេតុចំណែក៤នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗតែបុរសជាប្តីដោយសាររបួសធ្ងន់ធ្ងរពេកក៏ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

    ក្រោយកេីតតៃកុងរថយន្តបានចុះគេចខ្លួនបាត់ដោយបន្សល់រថយន្តនិងនារីជនជាតិចិននៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares