• រថយន្ត PRIUS បោះពួយលឿនដូចហោះបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តកាមរី
    ដោយ admin  ថ្ងៃទី 19 July, 2019  ម៉ោង 07:52 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនហើយបំពានភ្លើងស្តុប ទៅបុករថយន្ត CAMRY រួចជ្រុលឡើងឃឿនបុកបង្កាន់ដៃដែក និងស្លាកសញ្ញាលេខផ្លូវ បណ្ដាលឱ្យបាក់ខូចខាត តែសំណាងមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១យប់ រំលងអាធ្រាត្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R-8857 បើកបរដោយ បុរសម្នាក់ ក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ដោយបំពានភ្លើងស្តុបក្រហម ក៏ជ្រុលទៅបុកជាងមួយនឹងរថយន្ត CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R9345 បើកបរដោយនារីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ចំពីមុខបណ្ដាលឱ្យរថយន្តរបស់ PRIUS ខ្ទាតឡើងឃឿនបុកបង្កាន់ដៃដែក និងស្លាកសញ្ញាលេខផ្លូវ បណ្ដាលឲ្យបាក់រងការខូចខាតយ៉ាងដំណំ។

    ភ្លាមៗនោះគេឃើញភាគីខាងរថយន្ត PRIUS បានចុះពីរថយន្តនាំគ្នីគ្នារត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares