• (មានវីដេអូ) សិស្សសាលា២នាក់ បង្ហោះម៉ូតូតាមផ្លូវត្រូវឡានបុកហើយកិនស្លាប់ម្នាក់ស្លាប់ នៅនៅក្រុងប៉ោយប៉ែត
    ដោយ admin  ថ្ងៃទី 18 July, 2019  ម៉ោង 10:23 | សន្តិសុខ​សង្គម

    (ក្រុងប៉ោយប៉ែត)៖ សិស្សសាលាវ័យក្មេង២នាក់ ជិះម៉ូតូបង្ហោះតាមផ្លូវរេទៅប៉ះរថយន្តដែលកំពុងបើកបរទិសដៅផ្ទុយគ្នាទៀតទៅចំរថយន្តមួយគ្រឿងទៀតបុកបុកកិនស្លាប់ 1 នាក់នៅនឹងកន្លែងនិង 1 នាក់ទៀតស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីខាងលើនេះបានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខសមាគមន៍ចិន តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិគីឡូតម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ វិមានសង្ហា ភេទប្រុស អាយុ១៨ឆ្នាំ (អ្នកបើកបរស្លាប់) ,ទី២មាន ឈ្មោះ សួស ចាន់រ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ ស្លាប់នៅមន្ទីរ ពេទ្យ។ ក្មេងក្មេងរងគ្រោះទាំងពីរទាំង២នាក់រស់នៅក្នុងភូមិកើតហេតុខាងលើ។

    សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ២នាក់ខាងលើជិះម៉ូតូ ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ (គ្មានស្លាកលេខ) ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បង្ហោះកង់មុខ ហើយបានរេចង្កូតទៅបុករថយន្តម៉ាក 4VANZA ពណ៌ខ្មៅ ចង្កូតស្ដាំ ពាក់ស្លាក លេខប ជ័យ2A-6104 កំពុងបើកផ្ទុយទៅគ្នាចំក្បែរកង់ក្រោយផ្នែកខាងឆ្វេង បណ្ដាលម៉ូតូដួល ស្របពេលមានរថយន្តហៃឡិនឌឺ មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាក លេខភ្នំពេញ 2Y-0996 ខណៈកំពុងបើកទុយទិសដែរនោះបានបុកហើយកិនបន្ថែមស្លាប់នៅកន្លែង និងរងរបួសតែម្ដង។ ខណៈនោះរថយន្តហៃឡិនឌឺបានបន្ថែមល្បឿនបើករត់គចខ្លួនបាត់ បន្សល់បំណែក កាងរថយន្តនិងស្លាកលេខខាងមុខនៅកន្លែង។

    សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ទីកន្លែង វាស់វែងចំណុចកើតហេតុ ហើយបានបញ្ជូនក្មេងរងរបួសទៅមន្ទីរពេទ្យ និងប្រគល់សពឱ្យគ្រួសារក្មេងរងគ្រោះ។ ចំណែកម៉ូតូ និងរថយន្ត ម៉ាក4VANZA ពណ៌ខ្មៅ ចង្កូតស្ដាំ ពាកស្លាកលេខបន្ទាយមានជ័យ 2A-6104 បានយកទៅអធិការរដ្ឋានរងចាំដោះស្រាយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares