• ទើប​រៀបការ​ជាង​១​ខែ អន់ចិត្ត​ខឹង​ប្តី​ហាម​ចុច​ទូរស័ព្ទ​លេង ហ្វេសប៊ុក ហ្គេមយប់ជ្រៅពេក សម្រេចចិត្តចងកសម្លាប់ខ្លួន ?
    ដោយ admin  ថ្ងៃទី 17 July, 2019  ម៉ោង 11:00 | សន្តិសុខ​សង្គម

    (ភ្នំពេញញ​)៖ ស្ត្រីវ័យក្មេងម្នាក់ទើបរៀបការថ្មីថ្មោង បន្ទាប់ពីមានការអាក់អ រឿង​ប្តី​ហាមចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក ហ្គេមយប់ជ្រៅៗពេក បែរជា​សម្រេចចិត្តសម្លាប់ខ្លួនដោយចងកសម្លាប់ខ្លួន បង្ក​ឱ្យភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​ និង១៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត នៅក្នុងបន្ទប់ជួលលេខ១៧ ផ្លូវ​បេតុង ក្រុម​១ ភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានីភ្នំពេញ។

    ​ស្ត្រី​ដែលឆ្លងកសម្លាប់ខ្លួនឯងខាងលើ​នេះមាន ឈ្មោះ ងឿ​ន សុខ​លីដា អាយុ​១៩​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ មាន​ប្តី​ឈ្មោះ មុត សុខ​ណា អាយុ​២៧ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​របស់​ខ្ទុ​ម ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត​។​

    ​តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ទើបតែ​រៀបការ កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក​ថ្មីៗ​នេះ​ហើយបានស្នាក់នៅក្នុងបន្ទប់ជួលខាងលើ ២​គ្រួសារ​ជុំគ្នា ហើយ​មុន​កើតហេតុ កាលពី​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ យប់​ជ្រៅ​ទៅហើយ ស្ត្រី​រងគ្រោះ នៅ​ដេក​ចុច​លេង​ទូរស័ព្ទ លេង​ហ្គេម ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវបាន​ប្តី​ហាម​ហើយ​ហាម​ទៀត ប្រពន្ធ​មិន​ស្តាប់ គិតតែ​ពី​ចុចៗ ក៏​តឹង​មាត់​ដាក់គ្នា​មួយ​ប្រ៉ា​វ ហើហើយចូលដេករៀងខ្លួន។

    លុះ​មកដល់​ព្រឹក​ថ្ងៃទី​១៧​នេះ ជនរងគ្រោះ​មិន​ទៅធ្វើ​ការងារ​ទេ ដោយ​ប្រាប់​បងប្អូន ប្តីថា​ ចង់ទៅស្រុក ហើយ​ប្តី បងប្អូបងប្អូនក៏នាំគ្នាចេញទៅធ្វើការអស់ទៅ។ លុះដល់​វេលា​ម៉ោង​១១​ និង១៥នាទី ក្រុមគ្រួសារ បងប្អូន ប្តី ដើរ​មកដល់​បន្ទប់​ជួល រុញ​ទ្វារ​ចូល ក៏ប្រទះឃើញនាង​ចងក​សម្លាប់ខ្លួន ដោយ​យក​ក្រមារ​ចង់ភ្ជាប់​នឹង​ចម្រឹង​ដែក​ឡៅតឿស្លាប់បាត់ទៅហើយ។ ស្រែក​ឆោឡោ នាំគ្នា​ស្រាយកាត់ ក្រមា​ទម្លាក់ ចុះ​វិញ ក៏​មក៏មិនអាចមានជីវិតឡើងវិញបានដែរ ហើយបានរាយការណ៍ប្រាប់់ អាជ្ញាធរ សមត្ថកិច្ច ចុះមកពិនិត្យ ។​

    ​តាម​សម្តី​ស្ត្រី​ឈ្មោះ សុខ សោភា អាយុ ៣២​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ត្រូវ​ជាង​បង ស្នាក់នៅ​បន្ទប់​ជាមួយគ្នា បាន​ឱ្យដឹងថា នាង​មាន​បងប្អូន​ចំនួន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ ប្អូនស្រី​រងគ្រោះ​ជា​កូន​ទី​៥ ។​

    ​តាម​ប្រភព​ផ្សេង​មួយទៀត​បាន​ឲ្យ​ដឹងថា ២​នាក់​ប្តី​ប្រពន្ធ​ខាងលើ សា​ម៉ី​ខ្លួន ខាង​ស្រី​មិន​ពេញចិត្ត រៀបការ​ជាមួយ ប្តី​ឈ្មោះ មុត សុខ​ណា ទេ តែដោយសារ​ឪពុកម្តាយ​បង្ខំ ទើប​រៀបការ​បំពេញមុខ​ម្តាយ​ទៅ ។

    ​សាកសព​ក្រោយពី​សមត្ថកិច្ច​ជំនាញ គ្រូពេទ្យ ពិនិត្យ​កោស លវិច័យរួច ឃើញថា​ពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត ដោយ​ខ្លួនឯង រួច​ប្រគល់ជូន​ក្រុមគ្រួសារ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares