• រថយន្ត​កុងតឺន័របុកក្បាលស្ពានជ្រុលបន្តទៅបុកសំយ៉ាបផ្ទះ និងស្លាកទ្រូម៉ាន់នី
    ដោយ admin  ថ្ងៃទី 17 July, 2019  ម៉ោង 08:29 | សន្តិសុខ​សង្គម

    (​ខេត្តស្វាយរៀង)៖ រថយន្តកុងតឺន័រមួយគ្រឿងបុករះរបាំងថ្មក្បាលស្ពានប្រសូតិ ហើយមិនទាន់អស់ល្បឿនបន្តទៅបុកសំយ៉ាបផ្ទះ​ប្រជាពលរដ្ឋ​ និងស្លាកប៉ានណូ ទ្រូ​ម៉ាន់​នី​ បាក់រាបដល់ដី កាលពីវេលាទាបភ្លឺចូលថ្ងៃទី១៧ ខែកក្តដាឆ្ន្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចក្បាលស្ពាន​ប្រសូតិ​ខាង កើត ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    ហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់អ្នកធ្វើដំណើរ ឬម្ចាស់ផ្ទះទេ។ ក្រោយពីបង្កហេតុអ្នកបើកបររថយន្តនេះ ចុះពីរថយន្តរត់គេចបាត់។ ហើយរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកដើម្បី​រងចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលមកដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares