• ថ្នាំញៀនជិត២គីឡូក្រាម និងមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាប
    ដោយ admin  ថ្ងៃទី 16 July, 2019  ម៉ោង 15:51 | សន្តិសុខ​សង្គម

    (បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៤ នាក់ រួមជាមួយថ្នាំញៀនជិត២ គីឡូក្រាម ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបង្ក្រាប ចំនួន២ករណីផ្សេងគ្នា។

    ករណីទី១-នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិទំនប់៥ សង្កាត់-ក្រុងប៉ោយប៉ែត កម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ២នាក់មាន៖ ទី១- ឈ្មោះ សឿង សំណាង ហៅពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ និងទី២-ឈ្មោះ សុំ ចិត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅសង្កាត់-ក្រុងប៉ោយប៉ែត។ បានរឹបអូសវត្ថុតាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន១ថង់ធំ និង៥៧ថង់តូច និងស្មើ១៦០,២៩ក្រាម និងវត្ថុតាងមួយចំនួនទៀត។

    ករណីទី២-នៅវេលាម៉ោង១១ និង១៥នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់មាន ទី១-ឈ្មោះ សៀម ម៉ាយ៉ា ភេទស្រី អាយុ២០ឆ្នាំ (ជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់ខោអាវ) រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងទី២-ឈ្មោះ លាង ឧសភា ភេទស្រី អាយុ២៦ឆ្នាំ (បុគ្គលិកកាស៊ីណូ ហូលីដេ ប៉ោយប៉ែត) រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ រឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន១ថង់ធំ និង១៥ថង់តូច ស្មើ១៤.១០៤២ក្រាម និងថ្នាំញៀនអ៊ិចស្តាស៊ីចំនួន១៥គ្រាប់។

    លោកវរសេនីយ៍ទោ ង៉េង សុជា បានបញ្ជាក់ថាក្រោយពេលបង្ក្រាបបទល្មើសគ្រឿងញៀន២ករណី ដោយឡែកគ្នាឃាត់ ខ្លួនជនសង្ស័យ៤នាក់មានស្រី២នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនក្រោយពេលសាកសួរ និងចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយ មានជ័យដើម្បីចាត់ការតាមច្បាប់។

    ផ្ដើមចេញពីករណីនេះមហាជនបានសំណូមពរឱ្យសមត្ថកិច្ចស្រាវជ្រាវវែកមុខរកប្រភពអ្នកផ្ដល់គ្រឿងញៀនមកឱ្យជនល្មើសទាំង ៤នាក់នេះយក មកចាត់ការតាមផ្លូវច្បាប់ដូចពួកគេដែរ។ បើមើលតាមសមត្ថភាពពួកគេគ្រាន់តែជាជនចម្លងគ្រឿងញៀនពីប្រភពមួយទៅប្រភពមួយសម្រាប់ ចែកចាយជួញដូរតែប៉ុណ្ណោះ។ ហើយក៏អាចរកឃើញសុំបុកជនរងចាំទទួលលក់ចែកចាយ និងប្រើប្រាស់ទៀតផង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares