• បុរសចំណាស់ម្នាក់ស្រវឹងស្រា ជិះម៉ូតូធ្លាក់ចូលប្រឡាយទឹក ឈ្លក់ទឹកស្លាប់
    ដោយ admin  ថ្ងៃទី 16 July, 2019  ម៉ោង 14:04 | សន្តិសុខ​សង្គម

    (ខេត្តតាកែវ)៖ នៅវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ និងម៉ូតូ១គ្រឿង នៅក្នុងប្រឡាយទឹកក្បែរថ្នល់ត្រង់ចំណុច ប្រឡាយទឹកខាងកើត សាលាបឋម សិក្សាសំរោងពន្លៃ លើផ្លូវលំ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបូរី។ហើយប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

    ក្រោយពីត្រួតពិនិត្យទីតាំងកើតហេតុសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ យា យិន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ បានជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ដួលចូលប្រឡាយទឹកស្លាប់។

    សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ អាចស្លាប់ ប្រហែលនៅម៉ោង ១១យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ហើយបើកបរក្នុងស្ថានភាពស្រវឹង ទប់ស្មារតីមិនបាន ក៏រេចង្កូតម៉ូតូដួលធ្លាក់ចូលក្នុងប្រឡាយទឹក ឈ្លក់ស្លាប់ដោយខ្លួនឯង។ សមត្ថកិច្ច បានប្រគល់សពជនរងគ្រោះឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares